កូនប្រុសតិរិច្ឆានប្រើកណ្តាប់ជើងលើ ម្តាយរហូតសន្លប់ធំ ត្រូវសមត្ងកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ កូនប្រុសមានចិត្តជាសត្វតិរិច្ឆាន ម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលីសខណ្ឌទួលគោកធ្វើការឃាត់ខ្លួនក្រោយពេលដែលជននេះបាន ប្រើកណ្តាប់ជើងវាយលើម្តាយរហូតសន្លប់ធំនោះ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៨:១០នាទីនៅចំណុចផ្ទះលេខ០៧ ផ្លូវរថភ្លើង ក្រុមទី៥៩ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលប្រព្រឹត្តនៅចំណុចផ្ទះលេខ០៧ ផ្លូវរថភ្លើង ក្រុមទី៥៩ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែ មីនាឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៤:០០នាទី។
មន្ត្រីប៉ូលីសខណ្ឌទួលគោកបានអោយដឹងថាកាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៨:១០នាទីព្រឹក កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពី បទហិង្សាដោយចេតនាក្នុងសហព័ទ្ធ (កូនប្រុសយកជើងជាន់និងធាក់ទៅលើម្ដាយបង្កើតបណ្ដាលរងរបួសលើដើមទ្រូងក្រោមបំពង់កបណ្ដាលសន្លប់បាត់ស្មារតី)។
ជនសង្ស័យដែលត្រូវជាកូន ឈ្មោះ ស៊ុំ សុផល ហៅ ហើម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ០៧ ផ្លូវរថភ្លើង ក្រុមទី៥៩ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ដាយ ឈ្មោះ សាន់ យ៉ានី ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ០៧ផ្លូវរថភ្លើង ក្រុមទី៥៩ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ដាយរងរបួស ស្នាមជាំនៅលើដើមទ្រូងក្រោមបំពង់ក (ដោយសារជនសង្ស័យឈ្មោះ ស៊ុំ សុផលហៅ ហើម ជាកូនយកជើងធាក់ជាន់បណ្ដាលឲ្យរងរបួសជាំ)។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានយកទឹកនោមជនសង្ស័យរូបនេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមជាលទ្ធផល មានភាព វិជ្ជមាន (មានសារធាតុញៀន)។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសារសួរ និង បញ្ជូនសំណុំរឿងទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕