ខណ្ឌចំការមន បើកកិច្ចប្រជុំពង្រឹង ការងារវេនប្រចាំការ កន្លែងតាមគោលព្រឹត្តិការណ៍២០កុម្ភៈ
ភ្នំពេញ៖លោកអភិបាលខណ្ឌចំការមន ថេង សុថុលបានដឹកនាំកិច្ចប្រជុំដោយស្ដីពីការងារពង្រឹងការអនុវត្តការងារវេនយាមប្រចាំការនៅតាមគោលដៅនិមួយៗក្ន្ងមូលដ្ឋានដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌចំការមនរាជធានីភ្នំពេញ។
លោកអភិបាលខណ្ឌចំការមនមានមតិលើកឡើងបែបនេះខណៈពេលបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌនៅសាលាខណ្ឌចំការមននាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នេះ។
រដ្ឋបាលខណ្ឌចំការមន បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាខណ្ឌនៅពេលនេះដោយ ស្ដីពីការពង្រឹងការអនុវត្តការងារយាមប្រចាំការតាមគោលដៅដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌចំការមន រាជធានីភ្នំពេញហើយកិច្ចប្រជុំប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចំការមន និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, នាយករដ្ឋបាលខណ្ឌ, អធិការរងនគរបាលខណ្ឌ, មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោក-លោកស្រីចៅសង្កាត់-ចៅសង្កាត់រងទាំង០៥ និងការិយាល័យពាក់ព័ន្ធជាច្រើនរូបទៀត៕