សម្តេចតេជោហ៊ុន សែន ចេញបទបញ្ជាដាច់ណាត់ឲ្យរៀបចំអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ជាកន្លែងព្យាបាលកូវីដ-១៩
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៖ ខ្ញុំចេញបញ្ជាដាច់ណាត់ សូមដឹកអ្នកជម្ងឺពីមណ្ឌលព្យាបាលព្រែកព្នៅ មកសណ្ឋាគារ Continental។
ក្នុងសារសំឡេងកាលពីយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានចេញបទបញ្ជាដាច់ណាត់ឲ្យរៀបចំអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ជាកន្លែងព្យាបាលកូវីដ-១៩ ដោយផ្ទេរពីមណ្ឌលព្រែកព្នៅមកទាំងអស់ ។
ក្នុងសារសំឡេងដាច់ណាត់នេះ សម្តេចតេជោហ៊ុន សែន មានការបារម្ភចំពោះសុខទុក្ខប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយសម្តែងការស្លុតចិត្ត ដោយទទួលដំណឹងថា មណ្ឌលព្រែកព្នៅមិនមែនជាកន្លែងព្យាបាលទេ គឺជាកន្លែងដែលអ្នកមិនឈឺ យកទៅកន្លែងហ្នឹងគឺឈឺតែម្តង សម្តេចទទួលយកអត់បានទេ។
សម្តេចតេជោ បញ្ហាឲ្យដឹកអ្នកជំងឺពីព្រែកព្នៅ ទៅកាន់អតីតសណ្ឋាគារអាំងទែកុងទីណង់ឲ្យខាងតែបាន៕