ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​ជនសង្ស័យ​ម្នាក់ជិត៦០ឆ្នាំ ចាប់រំលោភ​ក្មេងស្រី អាយុ​១២​ឆ្នាំ​

85

 

​កំពង់ស្ពឺ ៖ អធិការនគរបាល​ស្រុក​ភ្នំស្រួច បាន​ឲ្យ​ដឹងថា អំពើ​អសីលធម៌ មិនគួរ​លើកលែង​.,! ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ធ្វើការ​ឃាត់ខ្លួន​ជាក់ស្ដែង​បញ្ជូនមក ការិយាល័យ​ជំនាញ​ខេត្ត​ចាត់​ការបន្ដ ពីបទ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី អាយុ​១២​ឆ្នាំ​។​

​នៅ​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២១ វេលា ម៉ោ ង​១០​និង​០០ នាទី សមត្ថកិច្ច​នគរបាល​ស្រុក​បានទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ស​.​ន ភេទ​ស្រី អា យុ ៣៣ រស់នៅ​ភូមិ​ព្រំ​តោ​ស ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្ដឹង​ពី​ឈ្មោះ ម៉ែន ចន្ថា ហៅ ត្រួ​ក ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​(​ត្រូវជា​ឪពុកក្មេក​) រស់នៅ​ភូមិ ឃុំ ជាមួយគ្នា ។

​វេលា​ម៉ោង​០៧:៤០​នាទី​ព្រឹក ថៃ្ង ខែ ឆ្នាំ ដដែល នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ ឈ្មោះ ម៉ែន ចន្ថា បានធ្វើ​សកម្មភាព​ចាប់រំលោភ ជនរងគ្រោះ ឈ្មោះ Y R N អាយុ​១២​ឆ្នាំ មិនបាន​សម្រេច​ដោយ​ម្តាយ​ជន រងគ្រោះ​បានមក​ទាន់ រួច​បានមក​ដាក់​បណ្ដឹង​ឱ្យ​ស ម​ត្ថ​កិច្ច​ជួយ​អន្ដរាគមន៍​ភ្លាមៗ ។

​លោក​វរសេនីយ៍ឯក សាយ ប៊ុនថន អធិការនគរបាល​ស្រុក បានឱ្យដឹងថា ក្រោយ​ទទួលបាន ប ណ្ដឹ​ង​ពី​ជនរងគ្រោះ លោក​បាន​បញ្ជា​ផ្នែក​ព្រហ្មទណ្ឌ កោះហៅ​នាំ​ជនសង្ស័យ​ខាងលើ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​សាកសួរ​ជន សង្ស័យ បាន​ឆ្លើយ​សារភាព​នៅ​ចំពោះមុខ​ថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត ដូច​ការចោទប្រកាន់​ពិតមែន​។​

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នគ​របាល ស្រុក កសាង​សំណុំរឿង បញ្ជូន​មកកាន់​ការិយាល័យ​ជំនាញ​ខេត្ដ ចាត់ការ តាម​នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង