ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យាយ​អាយុ​ជិត​៨០​ឆ្នាំ មិន​រក​ធម៌​ទេ បែរជា​បង្កើត​ទីតាំង​ជក់ គ្រឿងញៀន​

65

 

​បាត់ដំបង ៖ អនុវត្តតាម​យោបល់​ដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេ នី​យ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​យោបល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​ផែន​ការងារ​គ្រឿងញៀន លោក​វរសេនីយ៍ឯក សុខ និមល នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន ដឹកនាំ​កម្លាំង​ជំនាញ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​ដែលមាន​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ ជា​អធិការនគរបាល​ក្រុង​បាត់ដំបង​បង្ក្រាប​ករណី​រក្សាទុក ចាត់ចែង សម្រួល​ឱ្យ​ប្រេ​ី​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​០១​ករណី (​ក្នុង​បទល្មើស​ជាក់ស្តែង​)​ដែលមាន​ឈ្មោះ​ស្រ៊ុន ឡាយ ភេទ​ស្រី អាយុ ៧៨​ឆ្នាំ ជា​ម្ចាស់​ទីតាំង​។ ប្រតិបត្តិ​ការធ្វើ​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​៧ ខែមីនា​ឆ្នាំ​២០២១​នៅ​ចំណុច​ក្រុមទី​០៤​ភូមិ​នំក្រៀប​សង្កាត់ ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​ក្នុង​កិច្ចប្រតិបត្តិការ​សមត្ថ​កិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៤​នាក់ ប្រុស ៩​នាក់​ស្រី​០៥​នាក់ ដែល​ក្នុងនោះ​មាន​ទាំង​អនីតិជន​ផងដែរ​។
​វត្ថុតាង​ចាប់យក​រួមមាន​៖ -​ថ្នាំញៀន​ប្រភេទ​កេ​តា​មីន​Ketamine ចំនួន ០៣​កូន​ថង់​ទម្ងន់​២.១០​ក្រាម​(​ទាំង​សំបក​) -​ថ្នាំញៀន​ប្រភេទ​អ៉ិ​ច​ស្តា​ស៊ី​MDMA​ចំនួន​០២​គ្រាប់​ទម្ងន់​០,៦៩​ក្រាម -​បន្ទះ​ថ្នាំ​ព៌​ណ​ក្រហម​និង​សម្ភារៈ​សម្រាប់​ប្រេ​ី​ប្រាស់​គ្រឿងញៀន​មួយចំនួន -​ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​បានរៀបចំ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាមច្បាប់ ដោយឡែក​អ្នក​ជាប់​ពាក់ព័ន្ធ​ជា​អ​នីតិ ជន​ចំនួន​០៤​នាក់ ត្រូវ​បានឱ្យ​អាណាព្យាបាល​ធា នា​យកទៅ​អប់រំ​នៅ​លំនៅដ្ឋាន​វិញ​៕

អត្ថបទដែលជាប់ទាក់ទង