ទិវាអន្តរជាតិ៨មីនា លើកទី ១១០ ក្រោមប្រធានបទ « ស្រ្តី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» ធ្វើឡើងតាមប្រព័ន្ធវីដេអូ Zoom
កូរ៉េ៖ ក្រុមការងារស្រ្តីប្រចាំស្ថានទូត បានរៀបចំមិទ្ទិញអបអរសាទរទិវាអន្តរជាតិ៨មីនា លើកទី ១១០ ក្រោមប្រធានបទ« ស្រ្តី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ–១៩» ដោយមានការចូលរួមពីសំណាក់មន្រ្តីការទូត និងភរិយា ព្រមទាំងបុគ្គលិក និងសហគមន៍ខ្មែរ ដែលជានិស្សិត ស្រ្តីរៀបការ និងពលករ–ពលការនី ប្រមាណជា ១០០នាក់ តាមប្រព័ន្ធវីដេអូZoom ពីស្ថានទូត។
បន្ទាប់ពីបានស្តាប់សារ ថ្វាយព្រះពរពីសំណាក់សម្តេចមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ របាយការណ៍លទ្ធផលការងាររបស់ក្រុមការងារស្រ្តី អង្គមិទ្ទិញបានមានចំណាប់អារម្មណ៍ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិងក្រសួងការបរទេស ព្រមទាំងក្រសួងកិច្ចការនារី ដែលបានយកចិត្តទុកដាក់ ការពារ និងលើកកម្ពស់សុខុមាលភាពនិងតម្លៃស្រ្តីទាំងក្នុងនិងក្រៅប្រទេស ជាពិសេសអរគុណស្ថានទូត និងក្រុមការងារស្រ្តី ដែលតែងតែបាននឹងកំពុងជួយប្រឹក្សាយោបល់ សម្របសម្រួល និងដោះស្រាយបញ្ហា ព្រមទាំងបានខិតខំរកជំនួយមនុស្សធម៌ពីសប្បុរសជនកូរ៉េ ជួយដល់ស្រ្តីដែលប៉ះពាល់ដោយសារកូវីដ–១៩។
ជាមួយគ្នានោះ អង្គមិទ្ទិញបានប្តេជ្ញា បន្តការពារ លើកកម្ពស់– ពង្រឹងសិទ្ធិអំណាច និងការចូលរួមរបស់ស្រ្តី និងក្មេងស្រី ឆ្លើយតបនឹងគោលដៅ មិនទុកអោយនរណាម្នាក់នៅឯកាឡើយ។
ដើម្បីជាចំណងដៃអបអរសាទរទិវានារីនេះ ក្រុមការងារស្ថានទូត:
– ប្រកាសនឹងបើកគម្រោងអប់រំភាសា–វប្បធម៌ និងវិជ្ជាមេផ្ទះដល់ស្រ្តី និងកូនដែលមានកំណើតជាខ្មែរ នៅទីក្រុងសុងណាំ និងប៊ូសាន នាដើមខែមេសា ។
– សម្របសម្រួលបញ្ចុះតម្លៃថ្លៃពិនិត្យ និងព្យាបាល ដល់ពលរដ្ឋខ្មែរទាំងអស់ ទោះមានធានារ៉ាប់រង និងមិនមាន ទោះខុសច្បាប់ឬត្រូវច្បាប់ ប្រមាណ៣០ ទៅ ៤០% នៅគ្រប់សាខាមន្ទីរពេទ្យ( សេអ៊ូល ផូឆុន និងឆុនអាន) ដោយពីមុនផ្តល់ជូនតែនៅទីក្រុងសេអ៊ូលប៉ុណ្ណោះ៕