ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្ដីជាឆ្អឹងខ្នង រួមចំណែកដ៏សំខាន់ ក្នុងការចូលរួមអនុវត្តគ្រប់វិធានការ ទាំងអស់ក្នុងបរិបទជំងឺកូវីដ-១៩

63

ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខា ធិការក្រសួងមហាផ្ទៃ បានអះអាងថា ស្ត្រីជាចំណែកមួយដ៏សំខាន់មិនអាចខ្វះបានរបស់សង្គម ដែលចាំបាច់ត្រូវតែចូលរួមអនុវត្តគ្រប់វិធានការទាំងអស់ ជា ពិសេសវិធានការសុខាភិបាល ដើម្បីរួមគ្នា បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យមាន ប្រសិទ្ធភាពខ្ពស់ ។

លោក ស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ដែលទូទាំងពិភពលោកក៏ដូចជាកម្ពុជាកំពុងមានការព្រួយបារម្ភនេះ ស្រ្តីបានចូលរួមក្នុងការដាស់តឿន ក្រើនរំលឹកនូវវិធានការរបស់ក្រសួងសុខាភិ បាល ក៏ដូចជាការស្វែងយល់ពីក្តីបារម្ភរបស់ប្រជាពលរដ្ឋ ហើយធ្វើការរួមគ្នាដោះស្រាយបានយ៉ាងល្អ។
ក្នុងវេទិកាជជែកពិភាក្សាតុមូល ក្រោមប្រធានបទ ស្រ្តីនិងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១០ លោកស្រី ជូ ប៊ុនអេង
បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៨ មីនា ឆ្នាំ២០២១ នេះថា៖ ស្ត្រីបានរួមគ្នារិះរកគ្រប់មធ្យោបាយក្នុងការដោះស្រាយ ហើយចាត់ចែងទៅតាមវិស័យរៀងៗខ្លួន ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទៅដល់ប្រជាពលរដ្ឋមានការស្ងប់ចិត្តនិងជឿទុកចិត្ត ហើយគិតថា រាជរដ្ឋាភិបាលនៅតែមានការយកចិត្តទុកដាក់គ្រប់ពេល បើទោះបីជានៅក្នុងដំណាក់ដាក់កាលណាក៏ដោយ ក៏មិនទុកប្រជាពលរដ្ឋចោលនោះដែរ ។
គ្រប់វិធានការនិងការចូលរួមរបស់ស្រ្តី មិនមានអ្វីធ្ងន់ធ្ងរដល់ថ្នាក់ធ្វើមិនបាននោះទេ ។ហើយទោះបីជាសព្វថ្ងៃស្ត្រីក៏ជាចំណែកមួយរបស់សង្គម ដែលចាំបាច់ត្រូវតែចូលរួមជា មួយប្រតិបត្តិករទាំងឡាយ ដែលមាននៅក្នុងរាជរដ្ឋាភិបាលក្តី ក្នុងដៃគូអភិវឌ្ឍន៍ក្តី ទាំងសង្គមស៊ីវិល ទាំងវិស័យសាសនានិងប្រជាពលរដ្ឋទូទៅ ដើម្បីធ្វើឱ្យស្ថានភាពប្រទេសជាតិរបស់យើងមានភាពនឹងនរ មានស្ថិរភាព ហើយក៏មានកម្លាំង ចិត្តនៅក្នុងការធ្វើឱ្យកម្រិត ជីវភាព ក៏ដូចជាសេដ្ឋកិច្ចរបស់យើងនេះបានរីកចម្រើនទៅមុខទៀត ។
លោកស្រី បានអំពាវនាវដល់ស្ត្រីគ្រប់រូប ត្រូវស្វែងយល់ឱ្យបានច្បាស់លាស់ពីបញ្ហា ពីប្ញស គល់ ពីស្ថានភាព និងដំណើរការ ដោយគិតថាត្រូវអនុវត្តន៍តាមវិធីសាស្ត្រណា ហើយមិនមានន័យថាគ្រប់បញ្ហាទាំងអស់សុទ្ធតែអាចដោះស្រាយបានដោយជោគជ័យនោះទេ ដោយត្រូវចេះបន្សាំខ្លួនរស់នៅតាមបែបគន្លងថ្មី ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង