ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌឫស្សីកែវ ពាក់ព័ន្ធ​នឹង កិច្ចការងារ​ត្រៀម​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​ឥត​បង់ថ្លៃ​

98

 

​ភ្នំពេញ​៖​កាលពី​ថ្ងៃអាទិត្យ​ទី​៧ ខែមីនា ឆ្នាំ​២០២១ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌឫស្សីកែវ បាន​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ​និង​ជា​ប្រធាន គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌឫស្សីកែវ​។
កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌឫស្សីកែវ​នេះ​ពាក់ព័ន្ធ​នឹង កិច្ចការងារ​ត្រៀម​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​ឥត​បង់ថ្លៃ និង​ពង្រឹង​វិធានការ​ការពារ​ជម្ងឺ​កូ​វីដ​១៩ នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ។​

​មន្ត្រី​ឱ្យដឹងថា​៖​កិ​ច្ខ​ប្រជុំ​នេះ​ផ្តោតលើ​របៀបវារៈ​ចំនួន ០៤ គឺ ៖
១. ផ្សព្វផ្សាយ​ស្មារតី​អង្គប្រជុំ​របស់​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ស្តីពី​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​សម្រាប់​ក្រុម​អាយុ​៦០​ឆ្នាំ​ឡើង​ចាប់ពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ ។​
២. ការចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់​៦០​ឆ្នាំ​ឡើងទៅ ក្នុងភូមិ​សង្កាត់ នៅ​មូលដ្ឋាន​ខណ្ឌ ដើម្បី​អញ្ជើញ​ពួកគាត់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដោយ​ស្ម័គ្រចិត្ត ។​
៣. គ្រប់​សង្កាត់​ទាំងអស់​ត្រូវ​បន្ត​ពង្រឹង និង​ចាត់វិធានការ​ចំពោះ​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ណា​ដែល​ប្រែក្លាយ​ពី​KTV ហើយ​មិន​គោរព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​។​
កិច្ចប្រជុំ​ខាងលើនេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​-​លោកស្រី​អភិបាលរងខណ្ឌ គណៈនាយក លោក​-​លោកស្រី​ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​រចនាសម្ព័ន្ធ​ខណ្ឌ លោក​-​លោកស្រី​ចៅសង្កាត់​-​ចៅសង្កាត់រង​ទាំង​៧ សរុប​៣០​នាក់ ៕​

អត្ថបទដែលជាប់ទាក់ទង