ប្រធានផ្សារបឹងកេងកង បង្កើនការយកចិត្តទុកដាក់ បាញ់ថ្នាំសម្លាប់មេរោគ
ភ្នំពេញ៖លោកឯក និមល ប្រធានផ្សារបឹងកេងកងបានអោយដឹងថាដោយកាលពីល្ងាចថ្ងៃទី០៨ខែមិនាឆ្នាំ២០២១នេះគឺខាងគណៈកម្មការផ្សារបឹងកេងកងដោយបន្តការយកចិត្តទុកដាក់ខ្ពស់លើការប្រយុទ្ធប្រឆាំងជំងឺឆ្លងCovid-19 ដោយ សហការជាមួយខាងក្រុមហ៊ុនEasy Pest Control- EPC ដោយធ្វើការបាញ់ថ្នាំសំលាប់មេរោគ នៅក្នុងផ្សារបឹងកេងកងនិងជុំវិញបរិវេណផ្សារហើយការងារនេះគឺ បន្ថែមពីលើ ការអនុវត្តវិធានការណ៏របស់ក្រសួងសុខាភិបាល ដែលគណៈកម្មការផ្សារបានអនុវត្តជាប្រចាំ រួមមាន ការដាក់ម៉ាស៊ីនស្គែនកំដៅ បាញ់អាល់កុល ស្គែនQR codeតាមច្រកទ្វារចេញ ចូលទាំង13 ច្រកនៅផ្សារបឹងកេងកងដោយជំរុញទៅដល់បងប្អូនអាជីវករនិងអតិថិជននៃផ្សារបឹងកេងកងទាំងអស់ត្រូវតែពាក់ម៉ាស់ លាងសំអាតដៃ រក្សាគំលាតដើម្បីប្រយុទ្ធប្រឆាំងនៃការឆ្លងរាលដាលជម្ងឺកូវិដ១៩ និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួនជាប្រចាំនូវវិធានការ៣ការពារនិង៣កុំរបស់សម្ដេចតេជោ៕