ក្រសួងសុខាភិបាល ក្រើនរំលឹកស្តីពីការលក់ឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍បរិក្ខារពេទ្យក្នុងឱសថស្ថាន ឱសថស្ថានរងស្របច្បាប់
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជម្រាបជូន លោក លោកស្រីឱសថកាទួលខុសត្រូវរបច្ចេកទេស និងអគ្គនាយកគ្រឹះស្ថានផលិតឱសថ – លោក លោកស្រីឱសថការីទទួលខុសត្រូវបច្ចេកទេស និងថ្លៃនាយកគ្រឹះស្ថានផលិតឧបកណ៍បរិក្ខារព្យ លោក លោកស្រីឱសថការីទទួលខុសត្រូវបច្ចេកទេស និងអគ្គនាយកគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ លោក លោកស្រីឱសថកានៃទួលខុសត្រូវបច្ចេកទេស និងម្ចាស់ឱសថស្ថាន ឱសថស្ថានទេ ស្តីពីការក្រើនរំលឹកស្តីពីការលក់ឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍បរិក្ខារពេទ្យក្នុងឱសថស្ថាន ឱសថស្ថានរងស្របច្បាប់។
ក្រសួងសុខាភិបាលសង្កេតឃើញថា កន្លងមកមានគ្រឹះស្ថានភាគច្រើនបាន អនុវត្តត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្ត ដែលមាន ជាធរមានក្នុងការប្រកបអាជីវកម្មរបស់ខ្លួន ប៉ុន្តែនៅមានគ្រឹះស្ថាន មួយចំនួនតូចអនុវត្តមិនទាន់បានត្រឹមត្រូវនៅឡើយ ដោយបានចែកចាយ ឬលក់ឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍ ។ បរិក្ខារពេទ្យ តាមប្រព័ន្ធអនឡាញ ផ្សារទំនើប ឬបណ្តាញណេតវើកក្រៅពីឱសថស្ថាន ឱសថស្ថានរងស្របច្បាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងសុខាភិបាលមានវិធានការណែនាំដូចតទៅ៖
១. គ្រឹះស្ថានត្រូវចែកចាយឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍បរិក្ខារពេទ្យដែលមានលេខទិដ្ឋាការ ឬ បញ្ជីកាដោយមានបិទលតាបត្រត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលទៅឱ្យឱសថស្ថានដែលមាន ច្បាប់អនុញ្ញាតតែប៉ុណ្ណោះ។
២.គ្រឹះស្ថានមិនត្រូវផ្សព្វផ្សាយឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍បរិក្ខារពេទ្យតាមគ្រប់រូបភាព ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។
៣.គ្រឹះស្ថានមិនត្រូវផ្សព្វផ្សាយលក់ឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍បរិក្ខារពេទ្យតាមបណ្តាញ អនឡាញ ឬបណ្តាញណេតវើកគ្រប់ប្រភេទ។
៤. ការលក់ឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍បរិក្ខារពេទ្យដល់អតិថិជនសម្រាប់ប្រើប្រាស់អាច ប្រព្រឹត្តទៅបានតែនៅក្នុងឱសថស្ថាន ឱសថស្ថានរងតែប៉ុណ្ណោះ។
៥. អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ត្រូវណែនាំដល់ឯកឧត្តម លោកជំទាវប្រធានមន្ទីរសុខាភិបាល រាជធានី ខេត្ត ផ្សព្វផ្សាយ និងណែនាំឱ្យបានទូលំទូលាយដល់ឱសថស្ថាន ឱសថស្ថានរង ផ្សារទំនើប និង ទីតាំងលក់ឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍បរិក្ខារពេទ្យគ្មានច្បាប់ទាំងអស់ និងត្រូវចាត់វិធានការ ឱ្យបានតឹងរ៉ឹងតាមច្បាប់ចំពោះទីតាំងទាំងឡាយណា ដែលនៅតែបន្តលក់ផលិតផលខាងលើដោយគ្មានច្បាប់អនុញ្ញាត។
៦. ភ្នាក់ងារត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងត្រូវសហការ ជាមួយភ្នាក់ងារត្រួតពិនិត្យឱសថរបស់មន្ទីរសុខាភិបាលរាជធានី ខេត្ត ឬអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះអនុវត្ត តាមសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
៧. ក្រសួងសុខាភិបាលនឹងចាត់វិធានការណ៍តឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះគ្រឹះស្ថានទាំងឡាយណា ដែលមិនអនុវត្តតាមសេចក្តីណែនាំនេះ។
ក្រសួងសុខាភិបាលសង្ឃឹមថា លោក លោកស្រីជាឱសថការីទទួលខុសត្រូវបច្ចេកទេស អគ្គនាយក និងម្ចាស់ គ្រឹះស្ថានទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕