ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​រាជធានី ៖ អនុញ្ញាត​ឲ្យ​បើក​ដំណើរការ ទីតាំង​ចំនួន​២៣​កន្លែង​ឡើងវិញ ដែល​ធ្លាប់​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​កើត​កូ​វីដ​១៩

54

 

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១​នេះ បានសម្រេច​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ នូវ​ទីតាំង​ចំនួន​២៣ ដែល​ធ្លាប់​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩​។ នេះ​បើ​យោងតាម​លិខិត របស់​សាលា​រាជធានី​ភ្នំពេញ​។​

​ទោះជា​យ៉ាងណាក៏ដោយ ក្រោយ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ សាលា​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ទាំង​២៣​កន្លែង​នេះ ត្រូវ​បន្ត​ស្តាប់​ការណែនាំ​រួមមាន​៖​ទី​១៖ គោរព​វិធាន ៣​កុំ និង​៣​ការពារ​ទី​២៖ អនុវត្តតាម​វិធាន​របស់​ក្រសួងសុខាភិបាល​
​ទី​៣៖ ត្រូវ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់ពេលវេលា ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​ម​រោគ​កូ​វីដ​១៩៕​

អត្ថបទដែលជាប់ទាក់ទង