ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ចាត់វិធានការ​ម៉ឺងម៉ាត់​តាមផ្លូវ​ច្បាប់ ចំពោះ​បុគ្គល​ដែល​បាន​ល្មើស​លើ​បំរាម របស់​រដ្ឋបាលខេត្ត ដែល​បាន​ដាក់ចេញ​នាពេល​ថ្មីៗ​នេះ​

118

​សូម​ជម្រាបជូន​ថា កាលពី​វេលា​ម៉ោង​១១ និង​៥១​នាទី​យប់​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ ២០២១ នេះ មាន​ករណី​ស្ត្រីជន​ជាតិចិន​ម្នាក់ បានគេច​ចេញពី​ខេត្ត​ព្រះសីហនុ​ទៅកាន់​រាជធានី​ភ្នំពេញ ដោយបាន​ជិះ រថយន្ត​តាក់ស៊ី និង​បាន​សាង​បន្ត​ឱ្យ​ជិះ រថយន្ត​ដឹកទំនិញ​ម៉ាក Hyundai ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-3259 ត្រូវបាន​សមត្ថកិច្ច​ប្រចាំការ​ត្រួតពិនិត្យ​គោលដៅ​ព្រំប្រទល់​ស្រុក​កំពង់សីលា និង​ស្រុក​ភ្នំ ស្រួច​បានធ្វើ​ការឃាត់​សួរនាំ និង​បាន​បញ្ជូន​ស្ត្រី​ជនជាតិ​ត្រឡប់មក​គោលដៅ​ដើម​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​វិញ ដោយឡែក​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ និង​អ្នកពាក់ព័ន្ធ នឹងត្រូវ​អនុវត្តតាម​វិធានការ​ច្បាប់​។

​ជា​វិធានការ គឺ​ត្រូវ​អនុវត្តតាម​អនុក្រឹត្យ​លេខ ២៧ ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​ស្តីពី​វិធានការ​ច​ត្តា​ឡី​ស័ក​ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៖

-​ចំពោះ​ស្ត្រីជន​ជាតិចិន​នេះ បន្ទាប់ពី​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​រួចរាល់ អាជ្ញា​ធរមាន សមត្ថកិច្ច​នឹង​រៀបចំ​នីតិវិធី​បណ្តេញចេញ​ពី​ប្រទេស​កម្ពុជា លែងឱ្យ​ត្រឡប់ មកវិញ​ជា​រៀងរហូត​។

-​ចំពោះ​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ និង​អ្នកបើកបរ​រថយន្ត​តាក់ស៊ី ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ១០.០០០.០០០ (​ដប់​លាន​) រៀល ទៅ ៥០.០០០.០០០ (​ហាសិប​លាន​)​រៀល ចំពោះ​អ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬ​ជួយ​សម្រួល​ដោយ​ចេតនា ដល់​បុគ្គល​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យ​គេចចេញ ពី​ការត្រួត ពិនិត្យ​របស់​មន្ត្រី​ចំ​ត្តា​ឡី​ស័ក ឬ​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ​គេច​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក យោងតាម​មាត្រា​១១ នៃ​អនុក្រឹត្យ​ខាងលើ​។

​ចំពោះ​ជន​ដែល​ប៉ុនប៉ង និង​បំផ្លាញ​សុខភាព​សាធារណៈ​របស់​ជាតិ យើង​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឱ្យ​ម៉ឺងម៉ាត់​បំផុត និង​គ្មាន​ការលើកលែង​ឡើយ​។

​សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់រាជ​រដ្ឋាភិបាល និង​ការអំពាវនាវ​របស់​អា​ជ្ញា​ធរ​ខេត្ត ដើម្បី​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​៕​

អត្ថបទដែលជាប់ទាក់ទង