ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនម្នាក់ ​ពឹង​ឲ្យបុរស២​នាក់​ជួយ​បញ្ឆេះម៉ូតូ ស្រាប់តែប៉ះចំ​ចោរ លួច​ជិះ​ទៅ​បាត់​

48

 

​ភ្នំពេញ ៖ យុវជនម្នាក់ បាន​ពឹង​ឲ្យបុរស២​នាក់​ជួយ​បញ្ឆេះម៉ូតូ ស្រាប់តែបញ្ឆេះឆេះហើយ បាន​ជិះ​ទៅ​បាត់ បន្ទាប់ពីកើតហេតុ យុវជន​ម្នាក់នោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​១ ជួយចាប់​ជនសង្ស័យ​២​នាក់នោះ មកផ្តន្ទាទោសតាមច្បាប់​។ ហេតុការណ៍កើតឡើងកាលពីរសៀលថ្ងៃទី៩ខែមីនាឆ្នាំ២០២១នេះ ​នៅសង្កាត់ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ។

​យុវជន​ខាងលើ​មានឈ្មោះ ត​ត ដេវីត អាយុ​១៨​ឆ្នាំ​មុខរបរ​សិស្ស​ថ្នាក់​ទី​១២ ស្នាក់នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ការរៀបរាប់​ពី​ដំណើររឿង​មុនពេល​ក្រោម​ចោរ​យក​ម៉ូតូ​យកទៅ​បាត់ របស់​យុវជន​រងគ្រោះ​ខាងលើ​បាន​ឲ្យ​ដឹងថា ៖​នៅវេលា​ម៉ោង​១២​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៩​ខែ​មីនា​ឆ្នាំ​២០២១ រូបគេ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ុ​គី​លេ​ត​មួយគ្រឿង​ពាក់​ផ្លាកលេខ​ភ្នំពេញ​1GM7045 រួម​ដំណើរ​ជាមួយ​មិត្តស្រី​របស់ខ្លួន​ចេញ​មកពី​ដើរលេង​បម្រុង​និង​ជូន​មិត្តស្រី​ត្រលប់​ទៅផ្ទះ​វិញ លុះដល់​ចំនុច​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ ក៏បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​បុក​ជាមួយ​មួយ​និង​ឃឿន​ថ្ម បណ្តាល​ឲ្យ​ដួល​ម៉ូតូ​រលាត់​ដៃ​និង​ជើង​បន្ទាប់់មក​ក៏​នាំគ្នា​លើ​ម៉ូតូ​រួច​បញ្ឆេះ​ម៉ូតូ​របស់ខ្លួន ដោយសារ​ម៉ូតូ​ដែល​ដួល​ឈ្លក់​សាំំ​ង​ដេរ​ផង​ធាក់​ផង​ក៏​មិន​ឆេះ ស្របពេលនោះ​ក៏​លេចមុខ​ជនសង្ស័យ​២​នាក់ ដើរ​ចេញពី​ទូរ​ហ្គេម​បាញ់​ត្រី​មួយកន្លែង​នៅ​ខាងក្រោយ​វត្ត​ស្ទឹងមានជ័យ​ភូមិ​មច្ឆា ខណៈនោះ​យុវជន​រងគ្រោះ​ឈឺ​ជើង​ផង​នោះ ក៏បាន​ពឹង​ជ​នស​ង្ស័ យ​ទាំង​២​នាក់​ឲ្យ​ជួយ​បញ្ឆេះ​ម៉ូតូ​របស់ខ្លួន​បន្ទាប់ពី​ជនសង្ស័យ​ទាំង​២​នាក់ ជួយ​បញ្ឆេះ​ម៉ូតូ​យុវជន​រងគ្រោះ​ឲ្យ​ឆេះ​រួចរាល់ ស្រាប់តែ​នាំគ្នា​ជិះ​រត់គេចខ្លួន​បាត់ស្រមោល​ដោយ​សុវត្ថិភាព​។​
​ក្រោយពេល​កើត​យុវជន​រងគ្រោះ​បានត្រឹមតែ​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​១ ឲ្យ​ជួយ​អន្តរាគមន៍​ជួយ​រក​ម៉ូតូ​ឲ្យ​រូបគេ​វិញ​ផង​៕

អត្ថបទដែលជាប់ទាក់ទង