ការប្រឡងយកបណ្ណបើកបរ យានយន្តនៅខេត្តព្រះវិហារត្រូវផ្អាកបណ្តោះអាសន្នចាប់ពីថ្ងៃទី៩ខែមីនា ដើម្បីចូលរួមចំណែកនូវការទប់ស្កាត់ និងបង្ការការឆ្លងនៃជំងឺកូវីដ-១៩
ព្រះវិហារ ៖ ដើម្បីចូលរួមចំណែកនូវការទប់ស្កាត់ និងបង្ការការឆ្លងនៃជំងឺកូវីដ–១៩ ស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសម្រេចផ្អាកការប្រឡងយកបណ្ណបើកបរយានយន្ត ជាបណ្តោះអាសន្នដោយ ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នេះតទៅរហូតដល់មានការជូនដំណឹងសារជាថ្មី។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យទាំងស្រុងថា៖
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា បងប្អូនប្រជាពលរដ្ឋ និងសាខាសាលាបង្រៀនបើកបរ យានយន្តទាំងអស់ ក្នុងខេត្តព្រះវិហារ មេត្តាជ្រាបថាៈ ក្នុងស្ថានភាពដែលប្រឈមនូវការរីករាលដាលនៃជំងឺ –១៩(COViD-19) និងដើម្បីចូលរួមចំណែកនូវការទប់ស្កាត់ និងបង្ការការឆ្លងនៃជំងឺកូវីដ–១៩ស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល មន្ទីរសូមផ្អាកការប្រឡងយកបណ្ណបើកបរយានយន្ត ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នេះតទៅរហូតដល់មានការជូនដំណឹងសារជាថ្មី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា បងប្អូនប្រជាពលរដ្ឋ និងសាខាសាលាបង្រៀនបើកបរយានយន្តទាំងអស់ ក្នុងខេត្តព្រះវិហារ មេត្តាជ្រាបជា ព័ត៌មាន យោគយល់ អធ្យាស្រ័យ និងចូលរួមចំណែកសហការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩(covid-19) ដោយក្តីអនុគ្រោះ៕