ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​រនាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បែក​ថ្លើម និង​បាក់ ក ស្លាប់​

67

 

​ភ្នំពេញ​÷​បុរស​ម្នាក់​បាន​បាត់​បង់ជីវិត​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​រុ​ស្សុ​ី​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​លឿន​ពេក​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រនាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​បាក់ក និង​បែក​ថ្លើម​ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១០​និង​១៥ នាទី​យប់​ថ្ងៃ​អង្គារ​ទី​៩ ខែមីនា​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២៧១ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មាន ឈ្មោះ​នួន ឆោ​វន្ត ភេទ​ប្រុស​អាយុ​២៨ ឆ្នាំ មុខរបរ​លក់​រថយន្ត មាន​ទីលំនៅ ផ្ទះ​លេខ ២៩ ផ្លូវ សុធារស ក្នុង​
​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​ប្រភពព័ត៌មាន​ពី​បងប្រុស​ម្នាក់​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គុ​ប​ពី​ពណ៌​ស​ពាក់​ផ្លាកលេខ ភ្នំពេញ 1-IO 7953 ជិះ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រនាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បាក់ ក និង​បែក​ថ្លើម​ស្លាប់​ក្រោយពេល​រថយន្ត​សា​ម៉ុ​យ​ដឹក​ដល់​មន្ទីរពេទ្យ​រុ​ស្សុ​ី ។​


អត្ថបទដែលជាប់ទាក់ទង