ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូន​ក្មេង​ទំនើង​២​នាក់ ដែល​វាយ​ក្បាល​ជនបរទេស ទៅកាន់​តុលាការ

57

 

​ភ្នំពេញ ៖ ​អធិការដ្ឋាននគរបាល​ខណ្ឌ​ជ្រោយចង្វា រៀបចំ​សំណុំរឿង​បញ្ជូនក្មេង​ទំនើង​២​នាក់​ដែល​ជិះ​ម៉ូតូ​វាយ​ក្បាល​ជនបរទេសទៅ​តុលាការ​នៅ​ព្រឹក ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១​នេះ​។​

​ជនសង្ស័យ​ទី​១ ឈ្មោះ លឹម ហុង​ឡេង ភេទ​ប្រុស ស្នាក់នៅ​ផ្ទះជួល ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា មុខរបរ នៅផ្ទះ​។ ជនសង្ស័យ​ទី​២ ឈ្មោះ រិ​ន ចាន់​តា​រ៉ា ហៅ​ស្លេក ភេទ​ប្រុស ស្នាក់នៅ​ផ្ទះជួល ផ្លូវ​វត្ត​ចាស់ ភូមិ​០១ សង្កាត់​ជ្រោយចង្វា មុខរបរ ជាងដែក​។​

​ជនសង្ស័យ​ទាំង​២​បាន​សារភាពថា ពួកខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ប្រើ​ហិង្សា (​វាយ​ក្បាល​) លើ​ជនបរទេស​ដែល​មិន​ស្គាល់​អត្តសញ្ញាណ កំពុង​ជិះ​កង់​ពិតប្រាកដ​មែន កាលពី​វេលា​ម៉ោង​១៧​និង​១០​នាទី ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២១ នៅតាម​បណ្តោយ​ផ្លូវ​ទន្លេសាប គឺ​ជនសង្ស័យ​ឈ្មោះ រិ​ន ចាន់​តា​រ៉ា ហៅ​ស្លេក ដែល​ជិះ​ម៉ូតូ​ពីក្រោយ​គឺជា​អ្នកធ្វើ​សកម្មភាព​ទះ​ក្បាល​ជនបរទេស​ពីក្រោយ ឯ​ជនសង្ស័យ​ឈ្មោះ លឹម ហុង​ឡេង ជា​អ្នកបើក​ម៉ូតូ ម៉ាក Mio ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០១៩ ផ្លាកលេខ ភ្នំពេញ 1HK-2418 ដឹក​ជនដៃដល់​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២ រួម​និង​មធ្យោបាយ​ធ្វើដំណើ​(​ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព​) ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ដើម្បី​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង