កីឡាហាប់គីដូកម្ពុជា គ្រោងធ្វើមហាសន្តិបាតបញ្ចប់អាណត្តិចាស់ នាខែមេសា ឬធូរស្បើយមេរោគCOVID-19
ភ្នំពេញ៖សហព័ន្ធកីឡាហាប់គីដូកម្ពុជាគ្រោងធ្វើមហាសន្តិបាតបញ្ចប់អាណត្តិចាស់ឆ្នាំ២០១៦-២០២០ បន្តអាណត្តិថ្មីឆ្នាំ២០២០-២០២៤ លើកទី៧របស់ខ្លួនាខែមេសាខាងមុខនេះ ក្រោយ ព្រឹត្តិការណ៍សហមគន៍២០ កុម្ភៈ បានធូរស្បើយ និងក្រសួងអប់រំ យុវជន និងកីឡាប្រកាសឲ្យដំណើរការលេងកីឡាឡើងវិញនោះ។
លោកគង់ ចាន់ធីណាអគ្គលេខាធិការនៃសហព័ន្ធកីឡាហាប់គីដូកម្ពុជាគ្រោងមានប្រសាសន៍ឲ្យដឹងថាសហព័ន្ធគ្រោងធ្វើមហា
សន្តិបាតបញ្ចប់អាណត្តិចាស់ឆ្នាំ២០១៦-២០២០ខែមេសាឬមានការធូរស្បើយតាមផែនការរបស់សហព័ន្ធ។សព្វសហព័ន្ធមានសមាជិកប្រតិ
បតិ្តចំនួន១១រូបក្នុងនោះប្រធាន១រូប អនុប្រធាន៣នាក់ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គហិរញ្ញឹក និងសមាជិក។
លោកបានបន្តថាសព្វថ្ងៃនេះសហព័ន្ធមានការខ្វះខាតថវិកាច្រើនសម្រាប់បង្កើតធនធានមនុស្សតាមបណ្តាលខេត្ត(ក្លិបកីឡាហាប់គីដូ) ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងប្រកួតពានរង្វាន់ផ្សេងៗ ដោយសារការឧបត្ថម្ភរបស់សមាជិកសហព័ន្ធនូវមានកម្រិត។ ដូច្នេះសហព័ន្ធមានលទ្ធភាពបានត្រឹមបើកវគ្គបណ្តុះបណ្តាល និងតំឡើងតែប៉ុណ្ណោះ។
លោកធីណាបន្ថែមទៀតថាលោកសង្ឃឹមថាអាណត្តិថ្មីនេះនឹងសប្បុសធម៌និងថ្នាក់ដឹកកីឡានឹងគាំទ្រឧបត្ថម្ភដល់សហព័ន្ធកីឡា
ហាប់គីដូកម្ពុជាដើម្បីអភិឌ្ឍនកីឡាប្រភេទនេះឲ្យមានការរីកចម្រើនយ៉ាងខ្លាំងដូចប្រភេទកីឡាផ្សេងៗក្នុងប្រទេសកម្ពុជាទោះបីកីឡាហាប់គីដូគ្មានឈ្មោះក្នុងកីឡានៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជាក៏ដោយ៕