ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន ៦៤​នាក់ , ១១​នាក់ សះស្បើយ​

139

 

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍​ចំនួន​៦៤​នាក់​។ ក្រសួង​ក៏​ប្រកាសថា​មាន​អ្នកជំងឺ​១១​នាក់ បានជា​សះស្បើយ​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​អ្នកជំងឺ​ទាំង​៦៤​នាក់ មាន​ជនជាតិខ្មែរ ៣៩​នាក់ ជនជាតិ​ចិន​ចំនួន​២៣​នាក់ និង​ជនជាតិ​វៀតណាម​២​នាក់ ដែល​អ្នកជំងឺ​ទាំងនោះ​ត្រូវបាន​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និង​ខេត្តព្រៃវែង​។ ចំណែក​អ្នកជា​សះស្បើយ​ទាំង​១១​នាក់​វិញ គឺជា​ជនជាតិ​ចិន វៀតណាម និង​ខ្មែរ ដែល​ឆ្លង​ក្នុង «​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​» ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​៕

អត្ថបទដែលជាប់ទាក់ទង