ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ស្ត្រី​នគរបាល​ចរាចរណ៍មកអប់រំ ព្រោះ​បំបៅ​ដោះ​កូន​ពេល​ចុះ​បំពេញភារកិច្ច មិនសុំការអនុញ្ញាតជាមុន ពីប្រធាន​

61

 

​ភ្នំពេញ ៖ បន្ទាប់ពី​មានប្រតិកម្ម​យ៉ាងខ្លាំង​ពី​មហាជន​អ្នកលេង Facebook ដោយ​សម្តែង​ការមិន​ពេញចិត្ត ចំពោះ ចំណាត់ការ​លើ​ស្ត្រី​នគរបាល​ចរាចរណ៍ នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដោយសារ​បំបៅ​ដោះ​កូន​ពេល​ចុះ​បំពេញការងារ​នោះ​, នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៉ឹ​ម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួល​ផែន​ចរាចរណ៍ បាន​ចេញមក​ពន្យល់​ក​រ​ណី​នេះ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៉ឹ​ម យ៉ាន បាន​ពន្យល់​បន្តថា «​ការ​បំបៅកូន​ជា​កាតព្វកិច្ច​របស់​ម្តាយ​គ្រប់រូប តែ​ការ​ផ្តល់ព័ត៌មាន ឬ​រូបភាព​នៅ​កន្លែង​ប្រតិបត្តិការ របស់​នគរបាល ត្រូវសុំ​ការអនុញ្ញាត​ជាមុន​ពី​ប្រធាន​អង្គភាព​។ ការធ្វើ​កិច្ចសន្យា​មិនមែនជា​ការដាក់វិន័យ គឺ​គ្រាន់តែ​ជាការ​អប់រំ ឲ្យ​ចេះ​បំពេញការងារ​បាន​ត្រឹមត្រូវ​»​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​បន្តថា ដូច្នេះ​ករណី​របស់​ស្ត្រី​នគរបាល​ចរាចរណ៍​បំបៅ​ដោះ​កូន​នៅ​ខេត្តស្ទឹងត្រែង ទោះ​ប្រើប្រាស់​ឯកសណ្ឋាន​កងក​ម្លាំ​ង​ក្តី គឺ​មិនមាន​អ្វី​ខុសឆ្គង​ទេ ជា​កាតព្វកិច្ច​របស់​ស្ត្រី​គ្រប់រូប ប៉ុន្តែ​រាល់​ការ​ផ្តល់ព័ត៌មាន ឬ​ការបញ្ចេញ​រូបភាព នៅ​កន្លែង​ប្រតិបត្តិការ គឺ​ត្រូវសុំ​ការអនុញ្ញាត​ជាមុន​ពី ប្រធាន​អង្គភាព​របស់ខ្លួន​ជាមុនសិន​។​

​ជាមួយគ្នានេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៉ឹ​ម យ៉ាន សូម​ថ្លែងអំណរគុណ ចំពោះ​ការយកចិត្តទុកដាក់​គាំទ្រ​របស់​បណ្តាញ​សង្គម Facebook ដល់​កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ពិសេស​កងកម្លាំង​ជានា​រី ដែល​ខិតខំ​លះបង់​ក្នុងការ​បំពេញភារកិច្ច រក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​៕

អត្ថបទដែលជាប់ទាក់ទង