ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារ​កូ​វីដ​យាយី តារាចម្រៀង សុគន្ធ នីសា និង វី ឌី​ណែ​ត លា​បងប្អូន​មួយរយៈ​ទាំង​អាល័យ​

113

 

​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC នៅ​ថ្ងៃទី​១០​ខែមីនា​នេះ បានចេញ​ប្រកាស​ព័ត៌មាន​ថា តារាចម្រៀង​ដ៏​ល្បី អ្នកនាង សុគន្ធ នីសា ប្រកាស​តាម Facebook ថា «​នាង​បាន​ឆ្លង​ជំងឺ Covid-19» សូមអ្នក​ពាក់ព័ន្ធ​ទាំងអស់ សូម​អញ្ជើញ​ទៅធ្វើ​តេស្ត​នៅ​មណ្ឌល​សុខភាព​ចាកអង្រែ​ក្រោម មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត និង​មន្ទីរពេទ្យបង្អែក​នៅតាម​បណ្តា​ខេត្ត​នានា ។

Sokun Nisa បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា នាង​ខ្ញុំ​សុគន្ធ និសា សូម​គោរព​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ (​លោ​ពុក​)​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​(​លោក​ម៉ែ​) ថ្នាក់ដឹកនាំ​ទាំងអស់​និង​ក្រុម​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​ជំនាញ​ដែល​បាន​យកចិត្តទុកដាក់ ទាក់ទង​នឹង​សុខភាព​របស់​នាង​ខ្ញុំ​ក៏ដូចជា​ក្រុមការងារ​ហង្ស​មាស​ទាំងអស់ និង​ក្រុមគ្រួសារ​របស់​នាង​ខ្ញុំ សូម​បងប្អូន​ទាំងអស់ ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់ ដើម្បី​បាន​សុខ​ទាំងអស់គ្នា ហើយក៏​អាចជា​ការទប់ស្កាត់ ជួយ​សម្រាល​បន្ទុក ដល់​ថ្នាក់ដឹកនាំ និង ក្រុម​លោកគ្រូ​អ្នកគ្រូ​ពេទ្យ នឹង​សម្រាល​ទម្ងន់​ស្ថានភាព ក្នុងប្រទេស​របស់​យើង​ផង ។​

​នាង​ខ្ញុំ សុគន្ធ​និសា (sokunnisa ) បានធ្វើ​តេស កូ​វីដ​19 ឥឡូវនេះ ជម្រាបជូន​ដល់​បងប្អូន​ជា​សា​ធា​រះ​ណះ​ថា ខ្ញុំ​បាន positive ហើយ គឺមាន​មេរោគ​នេះហើយ ចឹ​ង​សូម​បងប្អូន​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់​ដើម្បី​សុវត្ថិភាព ខ្លួនឯង​នឹង​ក្រុមគ្រួសារ សូម​ជូនពរ​ឲ្យ​បងប្អូន​ទាំងអស់​ឆ្លង​ផុតពី​ជំងឺ​នេះ សូមទោស​បងប្អូន​ដែល​ខ្ញុំ​អត់​បាន​ឆ្លើយតប អធ្យាស្រ័យ​ផង​ណា​បងប្អូន ក្នុងចំណោម​អ្នកផ្ទះ​ខ្ញុំ ៧ នាក់​ដែល​បានធ្វើ​តេស្ត​ដោយ​ក្រុម​លោកគ្រូ​អ្នក គ្រូពេទ្យ​ជំនាញ គឺមាន កើត​តែ​ខ្ញុំ​ម្នាក់​តែប៉ុណ្ណោះ អ្នកផ្ទះ​ខ្ញុំ​អត់​មាន​ទេ តែ​ក៏ត្រូវ​ផ្តាច់ខ្លួន ១៤ ថ្ងៃ​ដែរ ហើយ​ខាង​ផ្ទះ​ម្តាយ​ខ្ញុំ គឺ​អត់​ពាក់ពាន់​ឡើយ ។​

​តារាចម្រៀង​ដ៏​ល្បី កញ្ញា វី ឌី​ណែ​ត ប្រកាស​តាម Facebook ថា «​នាង​បាន​ឆ្លង​ជំងឺ Covid-19» សូមអ្នក​ពាក់ព័ន្ធ​ទាំងអស់ សូម​អញ្ជើញ​ទៅធ្វើ​តេស្ត​នៅ​មណ្ឌល​សុខភាព​ចាកអង្រែ​ក្រោម មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត និង​មន្ទីរពេទ្យបង្អែក​នៅតាម​បណ្តា​ខេត្ត​នានា ។

​តារាចម្រៀង​ដ៏​ល្បី​លោក ណុប បា​យ៉ា​រិ​ទ្ធ ប្រកាស​តាម Facebook ថា «​លោក​បាន​ឆ្លង​ជំងឺ Covid-19» សូមអ្នក​ពាក់ព័ន្ធ​ទាំងអស់ សូម​អញ្ជើញ​ទៅធ្វើ​តេស្ត​នៅ​ក្រុមហ៊ុន​ហង្ស​មាស មណ្ឌល​សុខភាព​ចាកអង្រែ​ក្រោម មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត និង​មន្ទីរពេទ្យបង្អែក​នៅតាម​បណ្តា​ខេត្ត​នានា ។

​សូមបញ្ជាក់ថា រហូតដល់​ម៉ោង ០៨:០០ ព្រឹក ថ្ងៃទី ១០ មិនា ២០២១ ក្រសួងសុខាភិបាល រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៦៤​នាក់ ឆ្លង​សហគមន៍​ទាំងអស់ និង​មាន​ជាសះស្បើយ ១១​នាក់ ។ ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វីដ​-១៩​សរុប​កើន ១១២៤​នាក់ ចំនួន​សំរាក​ពេទ្យ​កើន ៥៧៤​នាក់ និង​ចំនួន​ជាសះស្បើយ​សរុប​កើន ៥៤៩​នាក់ និង ស្លាប់​គ្មាន ។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេស​យើង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍​ហើយ និង​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។ យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។​៕

អត្ថបទដែលជាប់ទាក់ទង