ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

របួស​២​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ស្រុក​ពញាឮ​

81

 

​កណ្ដាល​៖​សមត្ថកិច្ច​ប៉ូលិស​បានអោយដឹងថា​ដោយ​ស្ដីពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ដែល​បង្ករ​ទ្បើង​ដោយ​ម៉ូតូ និង​រថយន្ត​(​ទិសដៅ​ផ្ទុយគ្នា​)​ហើយ​បាន​ចាប់​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ផងដែរ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បណ្ដាលអោយ​របួស​២​នាក់​និង​ខូចខាត​ម៉ូតូ​និង​ឡាន​។​

គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​០៩ និង​១៥​នាទី​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣២-៣៣ ស្ថិតក្នុង​ភូមិ​ពោធិ៍​តូច ឃុំ​កំពង់​លួង ស្រុក​ពញាឮ​ខេត្តកណ្ដាល​។​

​ប៉ូលិស​បន្តទៀតថា នៅវេលា​ថ្ងៃ ខែ ឆ្នាំ​កើតហេតុ​ខាងលើ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA DREAM C125(​ឆ្នាំ​2019) ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្តាល 1AE-3651 បើកបរ​ដោយ​ឈ្មោះ ភិន សុ​ភ័​ក្ត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ថ្នល់​បត់ ឃុំ​កោះ​ចិន ស្រុក​ពា​ញ​ឮ ខេត្តកណ្តាល​(​ពាក់មួក​សុវត្ថិភាព​,​រងរបួស​ស្រាល​) មាន​អ្នករួមដំណើរ​ជាមួយ​ម្នាក់​ឈ្មោះ សុខ សា​ម៉េ​ត ភេទ​ស្រី អាយុ ៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា​(​ត្រូវជា​ម្តាយ​, រងរបួស​ធ្ងន់​)​។​

បើកបរ​មាន​ទិសដៅ​ពី​ជើង ទៅ​ត្បូង លុះ​ពេល​បើកបរ​មកដល់​ចំណុច​កើត​កើតហេតុ​ខាងលើ អ្នកបើកបរ​ម៉ូតូ​បាន​បើក​ឡើង​វ៉ា​រថយន្ត​មួយគ្រឿង​នៅខាងមុខ ក៏​ជ្រុល​ចង្កូត​ទៅបុក​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក KIA BONGO(​ដឹកទំនិញ​ធុន​តូច​) ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-7921 បើកបរ​ដោយ​ឈ្មោះ ចាប សុភឿន ភេទ​ប្រុស​អាយុ ៣៨​ឆ្នាំមាន​ទីកន្លែង​កំណើត​ភូមិ​ផ្សារ ឃុំ​ភ្នំ​ដិ​ន ស្រុក​គីរីវង់ ខេត្តតាកែវ សព្វថ្ងៃ​មាន​ទីលំនៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​បើកបរ​មាន​ទិសដៅ​ពី​ត្បូង ទៅ​ជើង​(​ផ្ទុយ​ទិស​គ្នា​)​។​
​អ្នករងរបួស​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាឮ​។​

​ចំណែក​វត្ថុតាង​ទាំង​ពីរបាន​យកមក​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​បន្ត​នីតិវិធី​។​
​សេចក្តីសន្និដ្ឋាន​:​ករណី​ខាងលើនេះ បណ្តាលមកពី​:​អ្នកបើកបរ​ម៉ូតូ បើកបរ​មានការ​ធ្វេសប្រហែស វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​៕​

អត្ថបទដែលជាប់ទាក់ទង