ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរង​ខេត្ត​បន្ត​ចុះ​ពង្រឹង​ការងារ​ប្រយុទ្ធប្រឆាំង​ជម្ងឺ កូ​វីដ​១៩ ក្នុងស្រុក​ល្វាឯម និង​រៀបចំ​តាំង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ថែមទៀត ជូន​ប្រជាពលរដ្ឋ​

60

 

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ លោក នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្តកណ្តាល រួមជាមួយ​លោក លោកស្រី​ប្រធាន​មន្ទីរ លោក​អភិបាលស្រុក និង​ក្រុមការងារ​បាន​បន្ត​ចុះ​ពិនិត្យ​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​១៩ ធ្វើតេស្ត​សំណាក​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ នៅក្នុង​ស្រុក​ល្វាឯម ព្រមទាំង​បាន​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​រៀបចំ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​បឋមសិក្សា​កោះ​រះ​លើ ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​
​លោក​អភិបាលរង​ខេត្ត​បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​កម្ពុជា​គ្មាន​កូ​វីដ​១៩​សូម​អនុវត្ត​វិធានការ ៣​ការពារ និង​៣​កុំ​របស់​សម្ដេច​តេ​ជោ​៕​

អត្ថបទដែលជាប់ទាក់ទង