បិទទីតាំងលួចលាក់បើកខារ៉ាអូខេឈ្មោះអាត់ជួង
ភ្នំពេញ ៖ ទីតាំងបើកខារ៉ាអូខេលួចលាក់មួយកន្លែងឈ្មោះអាត់ជួង ត្រូវកម្លាំងគណៈបញ្ញាការឯកភាពសាលារាជធានីភ្នំពេញ សហការជាមួយកម្លាំងចម្រុះនៃអធិការខណ្ឌមានជ័យ បានចុះទៅបិទនិងឃាត់មនុស្សប្រុសស្រីជាច្រើននាក់ រួមនិងវត្តុតាងមួយចំនួនទៀត ដោយសាតែចុះណែនាំម្តងហើយម្តងទៀត ដោយមិនគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។
ហេតុការចុះបង្ក្រាបនេះដែរធ្វើឡើងកាលពីវេលាម៉ោង១ និង១០នាទីយប់ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១ ត្រង់ចំណុចស្តុបលូប្រាំ តាមនៅបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភព ពីសមត្តកិច្ចខណ្ឌមានជ័យ បានឲ្យដឹងថា កន្លែងទីតាំងខាងលើមួយនេះ អាជ្ញាធរមានសមត្ថកិច្ចធ្លាប់ចុះទៅណែនាំជាច្រើនលើកមកមកហើយ តែនៅតែបន្តលួចបើកទើបកម្លាំងនៃសាលារាជធានីភ្នំពេញ បានសហការនិងកម្លាំងគណៈបញ្ជាការខណ្ឌមានជ័យ ចុះទៅបិទតែម្ដងទៅ។
ហើយនៅក្នុងនោះដែរ ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ដាក់លើរថយន្តទៅកាន់ស្នងការាជធានីភ្នំពេញ ដើម្បីធ្វើតេស្តរកកូវីដ១៩ បើមិនជាប់ពាក់ព័ន្ធទេសមត្ថកិច្ចនឹងធ្វើការអប់រំ និងណែនាំឲ្យត្រឡប់មកវិញ៕