ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូន​ជនសង្ស័យ​ម្នាក់ កាប់​យុវជន​ម្នាក់ បណ្តាល​ឲ្យ​ពិការ​ដៃ​ម្ខាង ទៅកាន់​តុលាការ​

62

 

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៥​នាក់​ផ្សេងទៀត ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​១ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​
​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ ក្រោយ​ពេលធ្វើ​សកម្មភាព​កាប់​ទៅលើ​យុវជន​ម្នាក់ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ដាច់​ដៃ​ម្ខាង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២១ ស្ថិតនៅ​ផ្លូវ​បេតុង​ជិត​សាលា​បារាំង ភូមិ​ទ្រា​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា យុវជន​រងគ្រោះ​ខាងលើ មានឈ្មោះ​ឈៀង សំណាង អាយុ​១៧​ឆ្នាំ ។​

​ចំណែក​ជនសង្ស័យ ឈ្មោះ វណ្ណា ភី​ណា​ណាត់ អាយុ​១៩​ឆ្នាំ​មុខរបរ​និស្សិត ស្នាក់​ភូមិ​តា​ឡី​សង្កាត់​ដង្កោ ខណ្ឌដង្កោ​
​បន្ទាប់ពី​ធ្វើ​សកម្មភាព​កាប់​គ្នា​យ៉ាង​សាហាវឃោរឃៅ បណ្តាល​ឲ្យ​ភាគី​ម្ខាង​ទៀត​ក្លាយខ្លួនជា​ជនពិការ​ដៃ​រួចមក កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​៥​នាក់ យកមក​សាកសួរ​បន្ត​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​១ ។​

​ចម្លើយសារភាព​របស់​ជនសង្ស័យ​ខាងលើ បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​បក្ខពួក​គេ​លើកគ្នា​មក​កាប់​យុវជន​រងគ្រោះ​បណ្តាល​ឲ្យ​ដាច់​ដៃ​ម្ខាង​បែបនេះ ព្រោះតែ​ពួកគេ​មាន​គំនុំ​ជាមួយ​ជនរងគ្រោះ ដោយសារតែ​ពីមុន​ជនរងគ្រោះ​ធ្លាប់​លើកគ្នា​មក​វាយ​ពួកម៉ាក​របស់ខ្លួន ទើប​ពួកគេ​ប្រមូលគ្នា​មក​សងសឹក​វិញ​។​
​ក្រោយពេល​ទទួលបាន​ចម្លើយសារភាព​ពី​ជនសង្ស័យ​រួចរាល់​ហើយ សមត្ថកិច្ច​ក៏បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ជនសង្ស័យ​ទៅកាន់​តុលាការ ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង