ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់​លើក​ទី​១ ដោយសារ​ជំងឺ​កូ​វីដ​-១៩

145

 

​ភ្នំពេញ ៖ បើតាម​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា មាន​បុរស ជនជាតិខ្មែរ ០១​នាក់ អាយុ ៥០​ឆ្នាំ បានទទួល​មរណភាព​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ដែលជា​ករណី​ស្លាប់​លើក​ទី​១​នៅ​កម្ពុជា​។​

​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រកាស​ព័ត៌មាន​ជូន​ដល់​សាធារណជន ទាំងអស់ ឱ្យបាន​ជ្រាបថា នា​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ១០​និង​៤០​នាទី​ព្រឹក មាន​បុរស ជនជាតិខ្មែរ ០១​នាក់ អាយុ ៥០​ឆ្នាំ បានទទួល​មរណភាព​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ដែលជា​ករណី​ស្លាប់​លើក​ទី​១​នៅ​កម្ពុជា​។

​សព មាន​ទីលំនៅ នៅ​សង្កាត់​ចាក់ អ​ង្រ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ​ឲ្យ​ថៅកែ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ ដែល មាន​ផ្ទុក​ជំងឺ​កូ​វីដ -១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​។ សព​នេះ ត្រូវបាន​រកឃើញថា​មាន​ឆ្លង វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ ដែលមាន​លទ្ធផល​បញ្ជា​ក់ដោយ​មន្ទីរពិសោធន៍​នៃ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង