ជនសង្ស័យ២នាក់ ជាប់អន្ទាក់ប៉ូលិសកៀនស្វាយ ក្រោយទិញថ្នាំញៀន នៅម្ដុំក្ដាន់២មកលក់នៅកៀនស្វាយ
កណ្ដាល៖លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាង បានអោយដឹងថា ករណីជួញដូរ នឹងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០២១នៅចំណុច ផ្ទះសំណាក់ស្នាមញញឹមថ្មី ក្នុងភូមិ ទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យចំនួន ០២ នាក់ ប្រុស(ឃាត់ខ្លួន)
១/ ឈ្មោះ យ៉ែម រតនះ ភេទប្រុស អាយុ ១៩ ឆ្នាំ (ខ្មែរ) មុខរបរមិពិត មានទីលំនៅ ភូមិ កោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)
២/ ឈ្មោះ ពៅ កក្កដា (ហៅកយ) ភេទប្រុស អាយុ ២៤ឆ្នាំ (ខ្មែរ) មុខរបរមិនពិត មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)
វត្ថុតាងចាប់យករួមមាន:
១/ ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៣ កញ្ចប់ ធំ ០២ កញ្ចប់ . តូច ០១កញ្ចប់
២/ ទូរសព្ទ័ដៃ ០១ គ្រឿង ម៉ាក Samsung ពណ៌ស(លេខ០៧០៧៥១៦៤៣)
៣/ សម្ភារះវេចខ្ចប់ នឹង ប្រើប្រាស់ ថ្នាំញៀន មួយចំនួន ។
លោកអធិការបន្តទៀតថានៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ ដោយទទួលបានពត៌មានតាមរយទូរសព្ទ័ពីម្ចាស់ផ្ទះសំណាក់ស្នាមញញឹមថ្មី បានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានមុខសញ្ញាចំនួន០២ នាក់ភេទប្រុសគួរអោយសង្ស័យ(ប្រើប្រាស់គ្រឿងញៀន) បានមកជួលបន្ទប់លេខ ១០ដេក ក្រោយពីទទួលបានពត៌មានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការណ៍ជាមួយកំលាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានចុះទៅដល់ចំនុចផ្ទះសំណាក់ខាងលើ បន្ទប់លេខ១០ ក៍បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ខាងលើ នឹងដកហូត វត្ថុតាង ថ្នាំញៀន(ម៉ាទឹកកក)ចំនួន០៣កញ្ចប់ (ធំ០២កញ្ចប់ តូច០១កញ្ចប់) នឹងសម្ភារះវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត រួចកម្លាំងសមត្តកិច្ចក៍បាននាំខ្លួនជនសង្ស័យទាំង០២នាក់ រួមទាំង វត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរដើម្បីសួរនាំ ។
នៅចំពោះមុខសត្ថកិច្ចប៉ូលិសជនសង្ស័យ បានឆ្លើយសារភាពថាថ្នាំញៀន(ម៉ាទឹកកក)ខាងលើពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សស្រីម្នាក់ (មិនស្គាល់អត្តសញ្ញាណ) នៅម្តុំក្តាន់ពីរ ក្រុងភ្នំពេញ ដើម្បីយកមកវេចខ្ចប់ ជាកញ្ចប់តូចៗ ចែកចាយបន្ត ។
ក្រោយពីសួរនាំរួច កម្លាំងសមត្តកិច្ចបានបញ្ជូនជនសង្ស័យទាំង ០២នាក់ រួមនឹងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី៕