កម្លាំងសមត្ថកិច្ចចំរុះ បើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងមួយក្រុមចំនួន ១៣នាក់ ករណីកាប់មកលើក្មេងមួយក្រុមទៀត
ភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌចំការមន បានសហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានធ្វើការស្រាជ្រាវ និងឃាត់ក្មេងទំនើងមួយក្រុមចំនួន ១៣នាក់ ករណីក្មេងទំនើងមកកាប់មកលើក្មេងមួយក្រុមទៀត នៅចំណុចខាងក្រោយសាលារៀនបាក់ទូក។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២១:៤៥នាទី នៅចំណុចខាងក្រោយលីកាដូរ ផ្លូវ៩៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន មានក្មេងទំនើងមកកាប់មកលើក្មេងមួយក្រុមទៀត។
វត្ថុតាងចាប់យក ៖ កាំបិតបុ័ងតោចំនួន ២, ដាវចំនួន ១ដើម។
បច្ចុប្បន្នក្មេងទំនើងទាំង១៣នាក់ខាងលើ នៅថ្ងៃទី១១ ខែមីនានេះ សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌចំការមន កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕