គំនិតឡឺកឺ ៖ សកម្មភាពក្នុងសង្គម ដែលខ្លាំង ក្នុងសម័យកូវីដ ១៩
ភ្នំពេញ៖ព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០កុម្ភៈបានធ្វើឲ្យគ្រប់ផ្នែកទាំងអស់របស់រាជរដ្ឋាភិបាលដុតដៃដុតជើងដើម្បីរួមគ្នាទប់ស្កាត់
នូវជម្ងឺដ៏សាហាវដែលកំពុងតែរាតត្បាតពិភពេះលោក និង ប្រទេសកម្ពុជា ។
ជាលើកដំបូងហើយដែលកម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ ១៩គឺស្លាប់ដោយសារព្រឹត្តិការណ៍សហគមន៍នេះតែម្ដង ។ក្រៅពី
រវល់ដោយសាររឿងកូវីដ ១៩នៅមានរឿងរវល់អត់ប្រយោជន៍ជាច្រើនទៀតដែលធ្វើឲ្យរាជរដ្ឋាភិបាលមិនអាចឈរឧិបដសមើលបាននោះការ
ឆ្លៀតឧិកាសនៃជនឧិកាសនិយម ។
សមត្ថកិច្ចឈឺក្បាលក្នុងការចូលរួមទប់ស្កាត់នូវការធ្វើចរាចរណ៍នៃតបន់ដែលផ្ទុះកូវីដ ១៩នោះនៅមានពួកជួញដូរគ្រឿងញៀន
ពួកប្រើប្រាស់គ្រឿងញឿនក្រឡុកទៅទៀត ។ក្រៅពីនេះនៅមានក្រុមពួកបងធំបងតូចបង្ករនូវភាពរញ៉េរញ៉ៃនៅតាមទីសាធារណៈដោយមិន
ក្រែងរអែងជាមួយសមត្ថកិច្ចទៅទៀតផង ។
ស្ថានភាពបែបនេះហើយអារឿងគ្រោះថ្នាក់ចរាចរណ៍នេះក៏សម្បើមដៃដែរ ។គ្រោះថ្នាក់ចរាចរណ៍វាជារឿងដែលកើតឡើងដោយ
ឥតព្រាងទុកមែនតែគ្រប់អ្នកធ្វើចរាចរណ៍ទាំងឡាយប្រសិនបើកបរដោយគោរពច្បាប់ បើកបរដោយការយោគយល់អធ្យាស្រ័យ គោរពនូវ
ល្បឿនកំណត់នោះអ្វីៗនឹងកាត់បន្ថយ ឬ កើតមានដែរតែក្នុងស្ថានភាពមិនធ្ងន់ធ្ងរខ្លាំងនោះឡើយ ។
នេះនៅមិនទាន់និយាយដល់អាពួកកូរដែលចូលចិត្តស៊ីអាចម៍ដើរបង្អាប់ពីការចាក់វ៉ាក់សាំងការពារកូវីដ ១៩ថាមានបញ្ហាអញ្ចេះ
ឬអញ្ចុះផង ។ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ ១៩ និង ជម្ងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតត្រូវបានព្រឹទ្ធសភាអនុម័តគាំទ្រ ជាមួយគ្នានេះក្នុងនាមព្រះមហាក្សត្រសម្ដេចវិបុលសេនាភក្ដីក្នុងនាម
ប្រមុខរដ្ឋស្ដីទីបានចុះហត្ថលេខាលើព្រះរាជក្រមអនុញ្ញាតឲ្យប្រើប្រាស់ហើយ ។
ពេលនេះមានន័យថាច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ ១៩ និង ជម្ងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតចូលជាធរមានហើយប្រយ័ត្បជាប់គុកវ៉េស ។
សូមកុំនិយាយថាសម័យកូវីដ ១៩លំបាករកលុយមានតែទៅជាប់គុកទេដែលមានបាយស៊ីស្រាប់នោះ ? ច្រឡំហើយអាវ៉ាបើអញ្ចឹង
មែននោះពួកអារត់ទៅស្រុកបារាំង អាមេរិកបបួលគ្នាមកជាប់គុកអស់ហើយកុំជោរ ៕