ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តស្ទូច​បុកជាមួយ​រថយន្ត​ដឹក​ប្រេង ​របួសតៃកុងទាំងសងខាង​​

94

 

​កណ្ដាល ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ស្ទូច​មួយគ្រឿង ក្នុង​លឿន​លឿន​វ៉ា​ជែង​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ប្រេង​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​គៀប​តៃកុង​រថយន្ត​ជាប់​ទាំងសងខាង​នៅក្នុង​ការ​ប៊ី​ន សំណាង​បាន​ប្រជាពលរដ្ឋ​ជួយ​គាស់ យកចេញ​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​ខែមីនា​ឆ្នាំ​២០២១ ចំណុច​ជិត​ផ្សារ​បែក​ចាន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ នៅ​ភូមិ​ចុង​មង្គល់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

​បើ​យោងតាម​ប្រភពព័ត៌មាន ពី​ប្រជាព​រដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​ឃើញ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ដាយ ប្រភេទ​ស្ទូច​ក្បាល​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​3G 7667 បើក​បុរស​ម្នាក់​រួម​ដំណើរ​និង​ព្រូ​ម្នាក់ទៀត ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន វ៉ា​ជែង​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ចូល​ចំណីផ្លូវ​ម្ខាង ជ្រុល​ទៅបុក​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​សូ​គី​មិច ពាក់​ផ្លាកលេខ​ភ្នំពេញ​3A 9627 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ដូចគ្នា​បញ្ច្រាសទិស​ពី​កើ​តទៅ​លិច​ចំ​ពី​ចំហៀង​ខាងមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​គៀប​ជាប់​គ្នា រីឯ​តៃកុង​រថយន្ត​ទាំងសងខាង​ត្រូវបាន​សមត្ថកិច្ច​និង​ប្រជាព​រដ្ឋ ជួយ​គាស់​ចេញពី​ក្នុង​កាប៊ីន​រថយន្ត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៣​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​។ ចំណែកឯ​រថយន្ត​វិញ រង​ការខូចខាត​ផ្នែក​ខាងមុខ​ដូចគ្នា​ស្ទើរ​ទាំងស្រុង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​ស្រុក​អង្គស្នួល ចុះ​មកដល់​វាស់វែង​ស្ទូច​រថយន្ត​ទាំងពីរ​គ្រឿង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខេត្តកណ្តាល រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

អត្ថបទដែលជាប់ទាក់ទង