ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី​១១​មីនា មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​ចំនួន ៦២​នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ២២​នាក់​

43

 

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសថា រហូតដល់​ម៉ោង ០៩​និង​០០ ព្រឹក ថ្ងៃទី ១២ មីនា ២០២១ រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៦២​នាក់ ឆ្លង​សហគម​ន៌ ៦០​នាក់ និង​នាំចូល ២​នាក់​និង​មាន​ជាសះស្បើយ ២២​នាក់ ។ ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វីដ​-១៩​សរុប​កើន ១២២៥​នាក់ ចំនួន​សំរាក​ពេទ្យ ៦០៥​នាក់ និង​ចំនួន​ជាសះស្បើយ​សរុប​កើន ៦១៩​នាក់ និង ស្លាប់ ១​នាក់ ។

​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេស​យើង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍​ហើយ និង​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។ ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។ ត្រូវ​បន្ត​ពាក់​ម៉ាស់​ជាប់​ជានិច្ច និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។

​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។ បានធ្វើ​តេស្ត​ចំនួន 563959 ស្មើនឹង 33568 ក្នុង​១​លាន​នាក់​៕

អត្ថបទដែលជាប់ទាក់ទង