ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិ​ចិន​ម្នាក់​ស្លាប់ ពេលធ្វើ​ច​ត្តា​ឡី​ស័ក​

36

 

​ភ្នំពេញ ៖ រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ១៣:៤៣ នាទី​រសៀល មាន​ករណី​បុរស​ជនជាតិ​ចិន​ម្នាក់​បានទទួល​មរណភាព​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដោយមាន​ជំងឺ រលាក​លំពែង និង​សួត​រ៉ាំរ៉ៃ ព្រមទាំង​ឡើងជា​តិ​ស្ករ​ខ្លាំង​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​បន្តថា បុរស​ជនជាតិ​ចិន​នេះ​មាន ឈ្មោះ RAO SHAOXING ភេទ ប្រុស អាយុ​២៧​ឆ្នាំ កាន់​លិខិតឆ្លងដែន លេខ EH4480832 បាន​ចូល​មកដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរ ជាតិ​ខេត្ត​ព្រះសីហនុ ។ នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ស្នាក់នៅ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​បន្ទប់​លេខ​៩១៨ ក្នុង អគារ​ស្នាក់នៅ​រួម​របស់​បុគ្គលិក​កាស៊ីណូ មួយកន្លែង ស្ថិតនៅ​ភូមិ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ នៅ​យប់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​២០:៤២​នាទី ដោយ​បុរស​រូបនេះ​មាន​អាកា​រៈហ​ត់ និង​ចុះខ្សោយ​ខ្លាំង ក៏​ត្រូវបាន​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។
​ដោយ​ពិនិត្យឃើញថា​បុរស​រូបនេះ​មាន អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ ដូចនេះ​ក្រុមគ្រូពេទ្យ​បានរៀបចំ​បែបបទ​ដើម្បី​បញ្ជូនទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ដោយ បុរស​រូបនេះ​មាន​ស្ថានភាព​សុខភាព​ចុះខ្សោយ​ពេក​ទើប​ធ្វើឱ្យ​គាត់​ទទួលមរណភាព នៅវេលា​ម៉ោង​១៣:៤៣​នាទី រសៀល ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ តាម​ការពិនិត្យ​វាយតម្លៃ​បឋម​របស់​ក្រុម គ្រូពេទ្យ​បង្ហាញថា បុរស​ខាងលើ មាន​ជំងឺ រលាក​លំពែង និង​សួត​រ៉ាំរ៉ៃ ព្រមទាំង​ឡើងជា​តិ​ស្ករ​ខ្លាំង​។​

​បច្ចុប្បន្ន​សាកសព​តម្កល់​ទុក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ និង​បាន​យក​សំណាក​ទៅធ្វើ​វិភាគ​នៅ​វិទ្យា ស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដើម្បី​បន្ត​នីតិវិធី​។​

​រដ្ឋបាលខេត្ត​សូម​សម្តែង​នូវ​ការសោកស្តាយ និង​ចូលរួម​រំលែក​មរណៈទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​៕

អត្ថបទដែលជាប់ទាក់ទង