ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រេីអនីតិជនឱ្យចូលធ្វេីសកម្មភាព លួចគាស់តូបវេរប្រាក់ បានមួយថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០២នាក់ នៅស្រុកថ្មគោល

45

 

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯកលឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលរួមគ្នាជាមួយកម្លាំងការិ យាល័នគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ធ្វេីការឃាត់ ខ្លួនជនស័ង្សយចំនួ០២នាក់ឈ្មោះ ឡា ពោភេទប្រុសអាយុ១១ឆ្នាំមានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងនិងឈ្មោះម៉ៅ កុសល ភេទប្រស អាយុ២៨ឆ្នាំទីលំនៅមិនប្រាកដ ដែលជនស័ង្សយខាងលេីបានប្រព្រឹត្តិ សកម្មភាពលួចមានស្ថានទម្ងន់ទោស(គាស់តូបវេប្រាក់វីង)នៅស្រុកថ្មគោល ខេត្តបាត់ដំបង។

សូមជម្រាបជូនថាកាលពីថ្ងៃទី១២ខែមីនាឆ្នាំ២០២១វេលាម៉ោង០២និង១២នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្រុមទី៤៨ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស(គាស់តូបវេប្រាក់វីង)មួយបានកើតឡើងដែលករណីនេះបង្កដោយជនសង្ស័យមិន ស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចូលក្នុងលំនៅដ្ឋានលូនចូលក្នុងទូវេប្រាក់វីងគាស់ថតទូដាក់ប្រាក់របស់ជនរងគ្រោះឈ្មោះ ប៉ិច បុណ្ណា ភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើដោយប្រមូលយកបាន៖ ប្រាក់រៀលប្រមាណជា០១លានរៀលក្រវិលកំប៉ុងស្រាបៀដែលត្រូវង្វាន់មួយចំនួន។

នៅក្រោយពេលកេីតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកេីតហេតុនិងធ្វេីការស្រាវជ្រាវរហូតឈានទៅធ្វេីការឃាត់ខ្លួនជនសង័្សយខាងលេី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីររូបនេះបានសារភាពថាខ្លួនពិតជាបានចូលលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានខាងលេីពិតប្រាកដមែន ដែលពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំបញ្ជូនមកការិយាល័យជំនាញ ដេីម្បីអនុវត្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង