ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណី​កាប់សម្លាប់​កុមារា​អាយុ ១៤​ខែ ជា​សកម្មភាព​មួយ​ដែល​គ្មាន​ពាក្យ​រៀបរាប់

46

 

​កំពង់ស្ពឺ ៖ អង្គភាព​ការពារ​កុមារ (CPU) បានចេញ​ផ្សាយ​ព័ត៌មាន​ថា ករណី​កាប់សម្លាប់​កុមារា​អាយុ ១៤​ខែ ជា​អំពើ​កាប់សម្លាប់​ទៅលើ​កុមារ​ស្លូតត្រង់​មួយ ទាំង​គ្មាន​មូលហេតុ ដែល​កុមារ​ផ្សេងៗ​ក៏បាន​ឃើញនឹងភ្នែក​។ ជា​សកម្មភាព​មួយ​ដែល​គ្មាន​ពាក្យ​រៀបរាប់​។​

​នៅវេលា​ម៉ោង​២ និង​៥០​នាទី ថ្ងៃទី​១៤ ខែមីនា ភូមិ​អំពិល​ផ្អែម​, ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កុមារា​រងគ្រោះ​បាន​លេង​នៅមុខ​ផ្ទះ​ជីដូន​ជាមួយ​ក្មេងៗ​ជិតខាង​ផ្សេងទៀត នៅពេលដែល​ជនល្មើស បាន​ដើរ​សំដៅ​ទៅរក​ពួកគេ​ជាមួយ​ផ្គាក់​ក្នុង​ដៃ ហើយ​បាន​កាប់​ទៅលើ​កុមារ​រងគ្រោះ បង្ក​អោយស្លាប់​នៅនឹងកន្លែង​។ ពេលនោះ​ជីដូន និង​ក្មេង​ផ្សេងទៀត​បានលឺ​សម្លេង​ស្រែក និង​បាន​ព្យាយាម​ទាញយក​កុមារ​រងគ្រោះ តែ​ជនល្មើស​បន្ត​កាប់​ទៅលើ​ពួកគេ បង្ក​អោយ​ជីដូន​បាន​រងរបួស​។ ជនល្មើស​បាន​រត់​ចូលទៅ​ក្នុងផ្ទះ ចាក់សោរ​ពី​ខាងក្នុង​។​

​កម្លាំង​សមត្ថកិច្ច និង​អង្គភាព​ការពារ​កុមារ (CPU) បានទទួល​ព័ត៌មាន និង​ចុះទៅ​កន្លែងកើតហេតុ​។ កម្លាំង​សមត្ថកិច្ច​ជំនាញ​ក៏បាន​ចូលរួម និង​គាស់​ទ្វារផ្ទះ​ជនល្មើស ពេលដែល​គេ​បាន​ព្យាយាម​ដុត​ផ្ទះ​ខ្លួនឯង​។ ជា​លទ្ធផល បុរស​អាយុ ៤១​ឆ្នាំ​ម្នាក់​ដែលមាន​របួស​កាំបិត​នៅលើ​.​ក ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​បុរស​នេះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការព្យាបាល និង​កំពុង​នៅក្រោម​ការឃុំខ្លួន​។​

​ក្រុមការងារ​ស៊ើបអង្កេត​បទល្មើស​មនុស្ស​ឃាត (HIT) និង​ក្រុមការងារ​បច្ចេកទេស និង​វិទ្យាសាស្ត្រ (FST) កំពុងតែ​ផ្តល់ជំនួយ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពុងស្ពឺ ក្នុងការ​ស៊ើបអង្កេត​នេះ​។​

​នេះ​គឺជា​អំពើ​កាប់សម្លាប់​ទៅលើ​កុមារ​ស្លូតត្រង់​មួយ ទាំង​គ្មាន​មូលហេតុ ដែល​កុមារ​ផ្សេងៗ​ក៏បាន​ឃើញនឹងភ្នែក​។ ជា​សកម្មភាព​មួយ​ដែល​គ្មាន​ពាក្យ​រៀបរាប់​។​

​ហេតុការណ៍​ដ៍​រន្ធត់​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង​១​និង​០០​នាទី​រសៀល​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០២១ ស្ថិតក្នុង​ភូមិ​អំពិល​ផ្អែម ឃុំ​រលាំងចក ស្រុក​សំរង​ទង ខេត្តកំពង់ស្ពឺ​។

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​អោយដឹងថា ម្ដាយ​ឈ្មោះ ឃុន ស្រី​នាង​២៥​ឆ្នាំ​មុខរបរ​ជា​សន្តិសុខ​រោងចក្រ​ជា​ស្ត្រី​មេម៉ាយ និង​ជនរងគ្រោះ​មានឈ្មោះ ភួង សុ​ណាន់ ភេទ​ប្រុស​អាយុ​ជាង​១​ឆ្នាំ ដែល​កំពង់​រត់​លេង​មុខផ្ទះ​ជនល្មើស ស្រាប់តែ​ជនល្មើស​ដែលជា​ឃាតករ​បាន​យក​កាំ​ផ្គាក់​ដង​វែង កាប់​ទៅលើ​ជនរងគ្រោះ​ចំក​ខាងឆ្វេង​ដល់​ឆ្អឹង​ក និង​មួយ​កាំបិត​ទៀត​ចំ​ថ្ងាស​មុត​ដល់​សៀត​ស្កា​រទាំង​ទាំងសងខាង និង​ប្រមូល​ចំបើង​គរ​លើគ​ល់យ​កជ​ន​រងគ្រោះ​ដាក់​លើ​គល់​អុស​បម្រុង​ដុត​កម្ទេច​សព ដែល​បាន​ស្លាប់បាត់​បង់ជីវិត តែ​ត្រូវបាន​អ្នកជិតខាង​ឃើញ​ស្រែក​ផ្អើល រួច​រត់​ចូល​ក្នុងផ្ទះ​បិតទ្វា​ចាក់សោរ​ជិត រួច​អា​រក​ខ្លួនឯង និង​ប៉ុនប៉ង​ដុត​ផ្ទះ​ចោល​ទៀតផង​។

​កម្លាំងចម្រុះ​ចុះ​ប្រតិបត្តិការ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ និង​ប្រើប្រាស់​គ្រាប់​បែកផ្សែង រហូត​ឈានដល់​ការឃាត់ខ្លួន​ជនល្មើស​បានសម្រេច​។​

​ឃាតករ​ដ៏​សាហាវ​នេះ មានឈ្មោះ អៀង រ៉ា​ដូរ អាយុ​៤៦​ឆ្នាំ ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​មន្ទី​ពេទ្យ​ព្យាបាល ដែល​ជនល្មើស​អា​រក ខ្លួនឯង​នៅ​ខេត្ត​ភ្លាមៗ និង​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង