ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ លួច​គាស់​ផ្ទះ​របស់​មន្ត្រី​យោធា​ម្នាក់ នៅ​ក្រុង​តាខ្មៅ​

37

 

​ខេត្តកណ្ដាល ៖ សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ធ្វើ​សកម្មភាព​លួច​គាស់​មន្ត្រី​យោធា​ម្នាក់​នៅ​ក្រុង​តាខ្មៅ មិនបាន​សម្រេច និង​ដកហូត​វត្ថុតាង​មួយចំនួន យកមក​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ករណីនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​២៣​និង​៥០​នាទី ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ ចំណុច​ផ្ទះ​ជនរងគ្រោះ​ស្ថិតក្នុង​ភូមិ​ក្រពើ​ហារ​កើត សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​មន្ត្រីនគរបាល​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ពេជ្រ មុនី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រពើ​ហារ​កើត សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ​ខេត្តកណ្តាល​មុខរបរ​យោធា ។ ចំណែក​ជនសង្ស័យ​ឈ្មោះ តុង ចាន់​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​) ។ ដោយឡែក​វត្ថុតាង​ចាប់យក ៖ អាវុធខ្លី​១​ដើម​ម៉ាក​LOCK.17​ពណ៌​ខ្មៅ​ផលិត​នៅ​ប្រទេស​អូទ្រីស​លេខ​19.00520 ,​បង់​១ ,​ស្រោម​ពណ៌​ខ្មៅ​១ និង​គ្រាប់​ចំនួន​១៣​គ្រាប់​, កុំព្យូទ័រ​លេប​ថប​១​គ្រឿង​ម៉ាក​ASUS​ពណ៌​ទឹកមាស​, កន្ត្រៃ​ដង​ជ័រ​ពណ៌​ក្រហម​ចំនួន​១, ពិល​ពណ៌​ខ្មៅ​ចំនួន​១ ម៉ា​ឡេ​ត​ពណ៌​ទឹកប្រាក់​ចំនួន​១, កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន​១,​កាបូបដៃ​ពណ៌​ខ្មៅ​ចំនួន​១, ប័ណ្ណ​សម្គាល់​យានយន្ត​ផ្លាកលេខ​ភ្នំពេញ​1CB3314​ចំនួន​១​សន្លឹក ។​

​ប្រភព​ដដែល​បន្តថា នៅមុន​កើតហេតុ ជនរងគ្រោះ​និង​ក្រុមគ្រួសារ​បាន​ចាក​ចេញពីផ្ទះ​ទៅលេង​ផ្ទះ​ម្តាយក្មេក​នៅ​ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ដើម​មៀន តាំងពី​ម៉ោង​១០​ព្រឹក ដោយបាន​ចាក់សោរ​ទ្វារផ្ទះ​ត្រឹមត្រូវ​។ លុះដល់​វេលា​កើតហេតុ​ខាងលើ មាន​ប្រជាពលរដ្ឋ​នៅ​ជិតខាង​បាន​បាន​រាយការណ៍​ថា បានឮ​សូរដូច​មាន​ជនសង្ស័យ​លួច​គាស់​ផ្ទះ​ដែល​ម្ចាស់​មិន​នៅ ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​ស្ពាយ​កាបូប​ពណ៌​ខ្មៅ ដើរ​ចេញពីផ្ទះ​ជនរងគ្រោះ​ទើប​ធ្វើការ​ឃាត់ខ្លួន ឆែកឆេរ​រកឃើញ​វត្ថុតាង​ដូចខាងលើ រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង