ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារ​ថ្នាក់កណ្ដាល​គណបក្ស​ប្រជាជន ចុះជួយ​រាជធានី​ភ្នំពេញ យក​អង្ករ​ទៅ​ប្រគល់ជូន​មូលដ្ឋាន​ភូមិ​ជ្រោយ​អំពិល​១​ទុក​ចែកជូន​ប្រជាជន​ក្រីក្រ​

70

 

​ភ្នំពេញ​៖​នា​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២១​នេះ ក្នុងនាម​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​រាជធានី​ភ្នំពេញ លោក​ជិន ប៊ុនធឿន នាយករង​រដ្ឋា​បាល​រាជធានី​ភ្នំពេញ និង ជា​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​ដោយបាន​នាំយក​អង្ករ​ចំនួន ៥០០​គីឡូក្រាម ទៅ​ប្រគល់ជូន​មន្ត្រី​នៅ​មូលដ្ឋាន​ភូមិ​ជ្រោយ​អំពិល​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ​សម្រាប់​ទុក​ចាត់ចែង​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​នូវ​ការខ្វះខាត ក្នុង​ជីវភាព រស់នៅ​ប្រចាំថ្ងៃ ជាពិសេស​ក្នុងអំឡុង​ពេលដែល​ប្រទេស​កម្ពុជា​យេ​ី​ង​កំពុង​រង​នូវ​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ។ ជាមួយគ្នា​នោះដែរ​លោក​ជិន ប៊ុនធឿន​នាយករង​រដ្ឋា​បាល​រាជធានី​ភ្នំពេញ​ក៏បាន​ស្នេ​ី​សុំ​សូម​ឲ្យ​លោក លោកស្រី បងប្អូន​ជាម​ន្ត្រី​បក្ស​នៅ​មូលដ្ឋាន​ទាំងអស់​អោយ​បន្ត​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​យេ​ី​ង​នៅតាម​មូលដ្ឋាន ជាពិសេស​ក្នុងអំឡុងពេល​កំពុងរ​ង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩​នេះ ដោយ មិនត្រូវ​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ដោយ​អត់បាយ​ដោយ​យេ​ី​ង​មិនបាន​ដឹង ឮ​ហេ​ី​យ​មិនបាន​ដោះស្រាយ នោះ​ឡេ​ី​យ ។

នាឱកាស​ដែរ​លោក​នាយករង​រដ្ឋា​បាល​រាជធានី​ភ្នំពេញ​ក៏បាន​មានមតិ​ដោយ​ធ្វើការ​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ពី​សុខភាព គឺ​ត្រូវមាន​អនាម័យ​ល្អ​ទាំង​ការរស់នៅ និង​ការហូបចុក ជាពិសេស​សូម​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ​៖ ៣ ការពារ (១.​ពាក់​ម៉ាស់ ២.​លាងដៃ ៣.​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ) និង ៣ កុំ ( ១.​កុំ​ចូលទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល និង​ប្រេ​ី​ម៉ា​សុ​ី​ន​ត្រជាក់​ច្រេ​ី​ន​ពេក រក​កន្លែង​មាន​ខ្យល់​ចេញចូល ២.​កុំទៅ​កន្លែង​មនុស្ស​ច្រេ​ី​ន​កុះករ ៣.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជា​ដេ​ី​ម ) ដេ​ី​ម្បី​ចូលរួម​ទប់ស្កាត់ និង​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ទាំងអស់គ្នា ។ ហើយ​ចាប់តាំងពី​ដេ​ី​ម​រៀងមក ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន មិន​បោះបង់ចោល​បងប្អូន​ប្រជាពលរដ្ឋ​យេ​ី​ង​ជាដាច់ខាត គឺ​នៅ​រួមសុខ រួមទុក្ខ​ជាមួយ​បងប្អូន​ជានិច្ច ៕​

អត្ថបទដែលជាប់ទាក់ទង