ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំពាវនាវដល់បងប្អូនខ្មែររស់នៅ និងសិក្សានៅអាមេរិក ប្រុងប្រយ័ត្ន ចំពោះករណីអំពើហិង្សាគួរឲ្យបារម្ភ លើពលរដ្ឋអាស៊ីរស់នៅអាមេរិក

34

ភ្នំពេញ ៖ ស្ថានទូតរបស់ប្រទេសកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅ និងសិក្សាក្នុងសហរដ្ឋអាមេរិកទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះករណីអំពើហិង្សាកើតឡើងគួរឲ្យបារម្ភ លើពលរដ្ឋអាស៊ីរស់នៅអាមេរិក ដែលកំពុងកើតមានឡើង នៅក្នុងរដ្ឋមួយចំនួន។

សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតខ្មែរនៅអាមេរិក ដែលបណ្តាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែមីនានេះ បានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និងនិស្សិតខ្មែរ ព្រមទាំងបងប្អូនពលរដ្ឋខ្មែរអាមេរិកកាំងទាំងអស់ ដែលកំពុងរស់នៅ និងសិក្សានៅសហរដ្ឋអាមេរិក ឱ្យបានជ្រាបថា ស្ថានទូតបានកត់សម្គាល់ដោយក្តីបារម្ភនូវព័ត៌មានស្តីពី កំណើននៃករណីអំពើហិង្សាមកលើពលរដ្ឋអាស៊ី និងពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ដែលបាន កើតឡើងនៅតំបន់មួយចំនួនក្នុងសហរដ្ឋអាមេរិក។

ស្ថានទូតសូមអំពាវនាវដល់បងប្អូនទាំងអស់ ប្រកាន់យកការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះករណីអំពីហិង្សាខាងលើ ហើយ
ក្នុងករណីត្រូវការអន្តរាគមន៍របស់ស្ថានទូត សូមទាក់ទងតាមរយៈទូរស័ព្ទលេខ ២០២ ៧២៦ ៧៧៤២ ឬ ២០២ ៩៩៧ ៧០៣១ ឬអ៉ីម៉ែល consular.camemb.usa.gmail.com ស្ថានទូតនឹងខិតខំរួមចំណែកដោះស្រាយតាមគ្រប់លទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង