ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តធន់ធ្ងន់ នៅតែបន្ដល្មេីសនិងបំរាម ហាមឃាត់ ធ្វើចរាចរណ៍នៅតំបន់ហាមឃាត់ផ្លូវមួយចំនួនជុំវិញសាលាខេត្ដកំពង់ស្ពឺ

33

កំពង់ស្ពឺ ៖ ថៃ្ងសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ កំលាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ទោ ទុន ពិសី នាយរងការិយាល័យចរាចរណ៍ផ្លូវគោក បានបន្ដអនុវត្ដ តាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ លេខ : ១៩០/១៨ ស.ជ.ណ ស្ដីពីការបញ្ឈប់ការធ្វើចរាចរណ៍រថយន្តដឹកទំនិញធន់ធ្ងន់ រថយន្តប្រភេទបែនដឹកដី ថ្ម ខ្សាច់ ឆ្លងកាត់កាត់បរិវេនសាលាខេត្តកំពង់ស្ពឺ ចុះថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០១៨ ។

ជាក់ស្ដែងរថយន្តប្រភេទធុនធ្ងន់ ដែលបានលួចបេីកឆ្លងកាត់តំបន់ហាមឃាត់ ត្រូវបានកំលាំងនគរបាលចរាចរណ៍ខេត្ដឃាត់បានជាបន្ដបន្ទាប់និងបានឃាត់ទុកធ្វេីការផាកពិន័យទៅតាមច្បាប់ជាកំណត់។

ជាសំណូមពរ សូមបងប្អូនម្ចាស់អាជីវកម្ម គ្រប់ប្រភេទដែលមានរថយន្ដដឹកជញ្ជូនទំនិញផ្ទាល់ខ្លួនប្រភេទធុនធ្ងន់ ដឹកថ្ម ខ្សាច់ ដី សូមមេត្ដាបេីកបរដឹកជញ្ជូនទំនិញតាមផ្លូវដែលកំណត់ដោយរដ្ឋបាលខេត្ដកំពង់ស្ពឺ (ហាមឃាត់ផ្លូវជុំវិញសាលាខេត្ដកំពង់ស្ពឺ) ៕

អត្ថបទដែលជាប់ទាក់ទង