ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​យាយ ព្រះរាជទាន​ព្រះរាជសារ​រំលែក​ទុក្ខ ចំពោះ​មរណភាព​ភរិយា លោក​ហួរ ឡា​វី និង​ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ ៣​ពាន់​ដុល្លារ​

48

 

​ភ្នំពេញ ៖ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរី ភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរព​សក្ការ​:​ដ៏​ខ្ពង់​ខ្ពស់បំផុត ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ​រំលែក​ទុក្ខ និង​ព្រះរាជ​ទ្រព្យ​ចំនួន ៣,០០០​ដុល្លារ ជូន​លោក ហួរ ឡា​វី ស្វាមី​សព​អ្នកស្រី ងួន សុ​ផាន្នី ដែល​បានទទួល​មរណភាព​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយ​ជំងឺ​កូ​វីត​១៩ COVID-19​។​
សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​សម្តែង​ការសោកស្តាយ និង​សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​។​

ព្រះអង្គ​មាន​ព្រះរាជបន្ទូល​ថា មរណភាព​របស់ អ្នកស្រី ងួន សុ​ផាន្នី គឺជា​ការបាត់បង់​ភរិយា និង​ម្តាយ​ដ៏​ល្អ​ប្រពៃ​មួយរូប ដែល​ជាទីគោរព​ស្រលាញ់​នៃ​បុត្រ ព្រមទាំង​បងប្អូន និង​ញាតិមិត្ត​ទាំងឡាយ​។​

សូមបញ្ជាក់ថា អ្នកស្រី នួន សុ​ផាន្នី ភរិយា​របស់​តារា​ជើងចាស់ ហួរ ឡា​វី និង​ត្រូវជា​ម្តាយ​របស់​តារា​ច ម្រៀ​ង វី ឌី​ណែ​ត បានទទួល​មរណភាព​នៅ​ថ្ងៃទី​១៩ មីនា ឆ្នាំ​២០២១​នេះ អំឡុងពេល​សំរាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩​នៅ​មន្ទីរពេទ្យ​។​
អ្នកស្រី នួន សុ​ផាន្នី ត្រូវបាន​រកឃើញ​កើត​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​។ អ្នកស្រី បាន​ឆ្លង​ជំងឺ​នេះ ពី​កូនស្រី គឺ​កញ្ញា វី ដា​ណែ​ត​។​

​បច្ចុប្បន្ន​កញ្ញា វី ដា​ណែ​ត និង​ប្អូនស្រី កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ខណៈ​លោក​ហូរ ឡា​វី និង​សមាជិកគ្រួសារ​ដទៃទៀត ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា ឡី​ស័ក ។ កញ្ញា វី ដា​ណែ​ត និង​ក្រុមគ្រួសារ បាន​ត្រឹម​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​វិញ្ញាណក្ខន្ធ​នួន សុ​ផាន្នី តាម​ប្រព័ន្ធ​វីដេអូ​ប៉ុណ្ណោះ​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង