ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជីវករ​ផ្សារ​រាត្រី​ផ្ទុះ​ការតវ៉ា សុំ​បញ្ចុះតម្លៃ​ជួល​តូប ៧០%

52

 

​ភ្នំពេញ ៖ អាជីវករ​ផ្សារ​រាត្រី​ផ្ទុះ​ការតវ៉ា សុំ​បញ្ចុះតម្លៃ​ជួល​តូប ៧០% លើ​តម្លៃ​តូប​នីមួយៗ ខណៈដែល​ក្រុមអាជីវករ​ផ្សារ​រាត្រី​ជួប​ផល​លំបាក់ ក្នុងអំឡុងពេល​កូ​វីដ​១៩ ផ្ទុះ​មក​សាជាថ្មី​ខ្លាំង ជាង​មុន​។

​ហេតុការណ៍​ផ្ទុះ​ការតវ៉ា​នេះ បាន​ផ្ទុះឡើង​ខ្លាំង​នៅវេលា​ម៉ោង ៦​និង​៣០​នាទី​យប់​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០២១ ត្រង់ចំណុច​ខ្លោងទ្វា​ចូល​ផ្សារ​រាត្រី ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​យោងតាម​ប្រភពពី​អាជីវករ មាន​តូប​ដែល​លក់ដូរ​ក្នុង​ផ្សារ​រាត្រី​បាន​ប្រាប់​ក្រុមការងារ​យើង​ឲ្យ​ដឹងថា កន្លងមក​ពួកគាត់​បាន​សុំ​ភាគី​ខាង​ផ្សារ​ជួយ​បន្ធូរបន្ថយ​តម្លៃ​ជួល​តូប ដោយ​សុំ​ចុះ​៥០% ខាង​ផ្សារ​ក៏បាន​ឯកភាព​រហូតមក​។ រហូតមកដល់​ប៉ុន្មាន​ថ្ងៃនេះ ដោយសារ​មានការ​ផ្ទុះ​នូវ​កូ​វីដ​១៩​ថ្មី ក្នុង​សហគមន៍​ថ្ងៃទី​២០​កុម្ភៈ មក​ស្ថានភាព​ផ្សារ​មានការ​ស្ងប់ស្ងាត់​បន្តិច​ម្ដងៗ លក់​មិន​ដាច់ ទើប​ពួកគាត់​ពិភាក្សាគ្នា សុំ​ឲ្យ​ខាង​ផ្សារ​បន្ធូរបន្ថយ​បន្ថែមទៀត សុំ​បញ្ចុះតម្លៃ​៧០% ដោយ​អោយ​ខាង​ផ្សារ​ទទួល​យកតែ​៣០%​បាន​ហើយ ព្រោះ​លក់ដូរ​សព្វថ្ងៃ ក្នុងអំឡុងពេល​កូ​វីដ​១៩ នេះ មិនសូវមាន​បងប្អូន​ប្រជាពលរដ្ឋ​ដើរលេង​ទេ ដោយ​ពលរដ្ឋ​ខ្លះ​ចូលរួម​បង្ការ​និង​ទប់ស្កាត់​កូ​វីដ​១៩ ។

​អាជីវករ​ផ្សារ​បាន​សុំ​ឲ្យ​តំណាង​ផ្សារ ចូលមក​ធ្វើការ​ដោះស្រាយ និង​រក​ដំណោះស្រាយ​ជូន​ពួកគាត់ ខណៈដែល​ផ្សារ​សព្វថ្ងៃ​មាន​សភាព​ស្ងប់ស្ងាត់ លក់ដូរ​មិនសូវ​ដាច់ និង​មិនមាន​លទ្ធភាព​បង់ថ្លៃ​តូប​ក្នុងតម្លៃ​៥០%​នោះឡើយ​។ សម​ហ​រាប់​ការតវ៉ា​នេះ​យើង​សង្កេតឃើញ ថា មិនមាន​តំណាង​ភាគី​ខាង​ផ្សា​រណា​ម្នា​ក់មក​ធ្វេ​ី​ការដោះស្រាយ​ជូន​ពួកគាត់​នោះទេ មានតែ​កម្លាំង​អាជ្ញាធរ​ចម្រុះ​ដាក់ពង្រាយ​ការពារ​និង​សុំ​ឲ្យ​អាជីវករ​តវ៉ា​ទាំងអស់​ចូលរួម​រក្សា​គម្លាត ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​មេរោគ​កូ​វីដ​១៩​ទាំងអស់គ្នា​។

​ក្រោយ​កើតហេតុ លោក គឹម វុត្ថា ប្រធាន​សណ្ដាប់ធ្នាប់​ខណ្ឌ​ដូនពេញ បាន​ចុះ​មកដល់ បាន​ណែនាំ​ឲ្យ​អាជីវករ​ទាំងអស់​បំបែក​គ្នា​សិន ហើយ​ចាត់​តំណាង​១​ឬ​២​នាក់ ដាក់​ញត្តិ​ចូល​សាលាខណ្ឌ​ដូនពេញ ដើម្បី​រក​ដំណោះស្រាយ​គ្នា​លើ​តុ​វិញ មិនត្រូវ​ប្រមូល​ផ្ដុំគ្នា​ធ្វើការ​តវ៉ា​បែបនេះ​ឡើយ ដោយសារ​ការ​រិ​ករាល​ដាល់​ខ្លាំង​នៃ​ជំងឺឆ្លង​កូ​វីដ​១៩៕

អត្ថបទដែលជាប់ទាក់ទង