ក្រុមគ្រួសារទីទ័លក្រ មានកូនដល់ទៅ៩នាក់និងឪពុកម្ដាយ២នាក់ទៀត សរុប១០នាក់ បានទទួលអំណោយលោកស្នងការខេត្តកណ្ដាល
កណ្ដាល៖កាលពីព្រឹកថ្ងៃទី២០ខែមិនាឆ្នាំ២០២១នេះលោកស្នងការនគរបាលខេត្តកណ្ដាលឈឿន សុចិត្ត ដែលអមដំណើរដោយលោកស្នងការរង,លោកអធិការនគរបាលស្រុកកៀនស្វាយព្រុំសំណាងនិងមន្ត្រីនគរបាលជាច្រើនរូបទៀតចុះជួបធ្វើការសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋក្រីក្រមានកូនមានកូនច្រើននៅក្នុងបន្ទុកដោយធ្វើការអំពាវនាវដល់សប្បុរសជននានាជួយគាត់ផង។
លោកអធិការនគរបាលស្រុកកៀនស្វាយព្រុំ សំណាងបានអោយដឹងថាក្រោយពីបានទទួលពត៌មាននេះភ្លាមលោកឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្កកណ្តាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក រួមជាមួអាជ្ញាធរភូមិ ឃុំដោយចុះទៅសាកសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋមួយគ្រួសារដែលមានកូនច្រើននៅក្នុងបន្ទុកដល់ទៅ៩នាក់នៅចំណុចភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
គ្រួសារក្រីក្រកូនច្រើននោះដោយឪពុកឈ្មោះ ថាន ថា ភេទប្រុស អាយុ ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ន រ៉ានី អាយុ ២៩ឆ្នាំ មានកូនចំនួន០៩នាក់ នៅក្នុងបន្ទុក ហើយក្នុងពិធីនោះដែរលោកស្នងការនគរបាលខេត្តកណ្ដាលក៏បានជួយឧបត្ថម្ភ នូវអង្ករ ០១ប៉ាវ ៥០គីឡូក្រាម,មី០១កេះទឹកសុីអុីវ ០១យួរ,ទឹកត្រី ០១យួរ,ទឹកផ្លែឈើ០១កេស និង ថវិកា៣៥០.០០០រៀល។ហើយ
បន្ថែមពីលើនោះដែរលោកស្នងការក៏បានឧបត្ថម្ភថវិកាចំនួន៥០០ដុល្លារអោយគ្រួសារក្រីក្រខាងលើគាត់យកទៅបង់សងរំលោះរឺម៉កម៉ូតូដែលខ្លួនបានយកទៅដាក់បញ្ចាំគេនោះមកធ្វើការរកសុីឡើងវិញដើម្បីចិញ្ចឹមជីវិតតទៅមុខទៀត៕