ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡាន​ធុន​ធំ បើក​ព្រលះ​ឡាន​ធុន​តូច​៤​គ្រឿង នៅលើ​ស្ពាន​អ្នក​លឿង ខូច​ខ្ទេច តែ​គ្មាន​អ្នករបួស​

38

 

​កណ្ដាល ៖ ក្រុម​សមត្ថកិច្ច​បាន​រាយការណ៍​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក រថយន្ត​ធំ​បុក​រះ​រថយន្ត​ចំនួន ០៤​គ្រឿង តែ​មិន​បណ្តាល​ឲ្យ​រងរបួស​មនុស្ស​ទេ ។ តែ​រង​ការខូចខាត​រថយន្ត ០៤​គ្រឿង​យ៉ាងដំណំ​ផងដែរ​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០២១ នៅ​ចន្លោះ​គីឡូម៉ែត្រ ៦០-៦១ ផ្លូវជាតិ​លេខ ១ ចំណុច​លើ​ស្ពាន​ត្សឹ​បា​សា​(​ហៅ​ស្ពាន​អ្នក​លឿង​) ស្ថិត​ក្នុងភូមិ កោះ​ចំរើន​ឃុំ កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល ។​

​សមត្ថកិច្ច​បន្តទៀតថា នៅ​ថ្ងៃខែ​ឆ្នាំ​ខាងលើនេះ មាន​រថយន្ត ០៤​គ្រឿង​ដូចជា រថយន្ត​ធំ​ដឹកទំនិញ​ម៉ាក​FuSo​ពណ៌​ខៀវ ផ្លាកលេខ​តាកែវ 3A.1040 បើកបរ​ដោយ​ឈ្មោះ​ចំរើន ដា​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ល្វា ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ បានធ្វើ​ដំណើរ​ពី​ព្រៃវែង​ទៅ​ភ្នំពេញ​ស្រប​ទិស​គ្នា​។ លុះ​បើក​មកដល់​ចំណុចកើតហេតុ​លើ​ស្ពាន​ត្សឹ​ក​បា​សា ក៏​ឡើង​វ៉ា​រថយន្ត​ខាងមុខ តែមាន​ឧបសគ្គ គឺមាន​រថយន្ត​ធំ​ទិសដៅ​បញ្ច្រស​គ្នា ក៏បាន​បួង​ចង្កូត​ចូលមក​វិញ​ទៅបុក រថយន្ត​ម៉ាក​ssang yong ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2N8709 បើកបរ​ដោយ​ឈ្មោះ ស៊ិន ណា​រ័ត្ន ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល ហើយ​បាន​បន្ត​ទៅបុក រថយន្ត​ម៉ាក​Sina ពណ៌ ស កា​មៃ បើកបរ​ដោយ​ឈ្មោះ ប្រាក់ សារិទ្ធ ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ធ្នល់ ឃុំ​ចេក ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ។ នឹង​បន្ត​បុក​រះ រថយន្ត​ម៉ាក Prius ពណ៌​ស ផ្លាកលេខ​ភ្នំពេញ 2AG5364 បើកបរ​ដោយ​ឈ្មោះ​ស៊ឹម ម៉ា​រី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ស្ទឹង​សន្តិភាព ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង​។ ទើប​អស់​ល្បឿន​បាន​ឈប់​។​

​ចំពោះ​រថយន្ត​ខូចខាត ០៤ គ្រឿង ត្រូវបាន​កម្លាំង​ជំនាញ​ចុះ​វាស់វែង យកទៅ​រក្សា​ទុកជា​ភស្តុតាង នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លើកដែក ដើម្បី​បន្ត​នីតិវិធី​។​

​នគរបាល​បាន​សន្និដ្ឋាន​បឋម ករណីនេះ​បង្កឡើង​ដោយ​រថយន្ត​ធំ ផ្លាកលេខ តាកែវ 3 A 1040 មានការ​ធ្វេសប្រហែស មិន​ប្រុងប្រយ័ត្ន ក្នុងកា​វ៉ា​ជែង ទើប​គ្រោះថ្នាក់​កើតឡើង​៕ ដោយ​៖​សុវណ្ណ​ភូមិ

អត្ថបទដែលជាប់ទាក់ទង