អភិបាលរងខេត្ត ប្រជុំក្រុមការងារ សម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម
កណ្ដាល៖នៅថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ លោកនុតពុធដារ៉ា អភិបាលរងខេត្តកណ្ដាលបានដឹកនាំការប្រជុំមួយនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុនសែន ពាមឧកញ៉ាអុង ស្រុកល្វាឯម ដើម្បីរៀបចំកិច្ចប្រជុំក្រុមការងារសម្រាប់ចាក់វ៉ាក់សាំងជម្ងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល។
ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា រួមនិងក្រុមការងារក៏បានឧបត្ថម្ភថវិកា ៦.០០០.០០០រៀល ជូនដល់រដ្ឋបាលស្រុកល្វាឯម អធិការដ្ឋាននគរបាល មូលដ្ឋានកងរាជអាវុធហត្ថ និងក្រុមគ្រូពេទ្យ ព្រមទាំងក្រុមប្រឹក្សាឃុំ ដែលបានចូលរួមក្នុងម្មាក់ ២០.០០០រៀលផងដែរ៕