ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះផ្សព្វផ្សាយ និង ធ្វើកំណត់ហេតុ បិទទីតាំងសេវាកម្ម អ៉ីនធើណេតចំនួន៣៦ កន្លែង

54

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះផ្សព្វផ្សាយ និង ធ្វើកំណត់ហេតុ បិទទីតាំងសេវាកម្ម អ៉ីនធើណេតចំនួន៣៦ កន្លែងនិង កំពុងបន្តធ្វើនៅតាមទីតាំងដែរនៅ សេសសល់ ។

ដោយទទួលបានការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ក្នុងការចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩ នាល្ងាច ថ្ងៃទី២០ខែមីនា ឆ្នាំ២០២១នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឱ្យ គណៈបញ្ជាការឯកភាពសង្កាត់ទាំង១១ ចុះធ្វើកំណត់ហេតុបិទទីតាំង សេវាកម្ម អ៉ីនធើណេត វិស័យព័ត៌មាន ទាំងអស់ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ការរីករាលដាល នៃជម្ងឺកូវីដ-១៩ ។

ជាលទ្ធផល គណៈបញ្ជាការឯកភាពសង្កាត់ទាំង១១ បានចុះផ្សាយ និង ធ្វើកំណត់ហេតុ បិទបានចំនួន៣៦ទីតាំង និង កំពុងបន្តធ្វើនៅតាមទីតាំងដែរនៅ សេសសល់ ។

ក្នុងករណី ម្ចាស់ទីតាំង មិនសហការ នៅបន្តប្រកបអាជីវកម្ម ដោយរឹងរូសមិនចូលរួមអនុវត្ត ជាមួយអាជ្ញាធរ នោះ អាជ្ញាធរខណ្ឌ និងចាត់វិធានការច្បាប់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែងឡើយ៕

អត្ថបទដែលជាប់ទាក់ទង