ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន គ្រប់​កម្រិត ជា​បណ្តោះអាសន្ន នៅ​ទូទាំងប្រទេស​

164

 

​ភ្នំពេញ​៖ សេចក្តីជូនដំណឹង​រប​ស់ ក្រសួង​អប់រំ យុវជន និង​កីឡា ស្ដីពី​ការផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន គ្រប់​កម្រិត នៅ​ទូទាំងប្រទេស​ជា​បណ្តោះអាសន្ន ដោយ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវ បន្តដំណើរ​ការបង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​

​សេចក្តីជូនដំណឹង របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ពី​ការផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន គ្រប់​កម្រិត ជា​បណ្តោះអាសន្ន នៅ​ទូទាំងប្រទេស ដើម្បី​ជា​វិធានការ​បង្ការ កុំឱ្យ​មានការ​ចម្លង​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​ទ្រង់ទ្រាយ​កាន់តែ​ធំ ព្រមទាំង យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា​សម្រេច​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន គ្រប់​កម្រិត នៅ​ទូទាំងប្រទេស ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវ បន្តដំណើរ​ការបង្រៀន រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ​សូម មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ត្រូវ​ផ្សព្វផ្សាយ​ឱ្យ បាន​ទូលំទូលាយ​ដល់​គ្រប់​ការិយាល័យ​អប់រំ យុវជន និង​កីឡា នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គណៈ​គ្រប់គ្រង គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត បុគ្គលិក​អប់រំ មាតាបិតា និង​អ្នកអាណាព្យាបាល​គ្រប់រូប ចូលរួម​សហការ​អនុវត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

អត្ថបទដែលជាប់ទាក់ទង