ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌទួលគោក ចុះណែនាំនិងបិទហាង អាជីវកម្មអុិនធ័រណែត ៤៩ទីតាំង ដើម្បីទប់ស្កាត់ជម្ងឺកូវីដ-១៩

204

ភ្នំពេញ អនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី២០ មិនានេះ គណបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះណែនាំអោយ ហាង អុិនធ័រណែត បិតអាជីវកម្ម ជាបណ្តោះអាសន្នចំនួន៤៩ ទីតាំង ដើម្បីចូលរួមក្នុងការបង្ការ ទប់ស្កាត់ជម្ងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

   មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា អនុវត្តតាមលិខិតជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនិងមានការណែនាំពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ក្នុងការចូលរួមទប់ស្កាត់ជម្ងឺកូវីដ១៩ នៅយប់ ថ្ងៃទី២០ខែមីនា ឆ្នាំ២០២១នេះ លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានចាត់ឱ្យ មន្ត្រីរដ្ឋបាលខណ្ឌសហការជាមួយគណៈបញ្ជាការឯក ភាពសង្កាត់ទាំង១០ ចុះធ្វើកំណត់ហេតុឱ្យបិទទីតាំង សេវាកម្ម អ៉ីនធើណេតកាហ្វេវិស័យព័ត៌មាន ទាំងអស់ក្នុងមូលដ្ឋានខណ្ឌដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ការរីករាលដាលនៃជម្ងឺកូវីដ១៩

   មន្ត្រីដដែលបានបញ្ជាក់ថា ជាលទ្ធផល គណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានចុះផ្សព្វផ្សាយ និង ធ្វើកំណត់ហេតុ ឱ្យ បិទអាជីវកម្មបានចំនួន៤៩ ទីតាំង។

  អាជ្ញាធរ ខណ្ឌទួលគោកបានបញ្ជាក់ថា ក្នុងករណី ម្ចាស់ទីតាំង មិនសហការ ដោយនៅរឹងទទឺងបន្តប្រកបអាជីវកម្មទៀតនោះ អាជ្ញាធរខណ្ឌ និងចាត់វិធានការ ច្បាប់ ដោយមិនលើកលែងឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង