ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យ​២​នាក់ទៅតុលាការ ករណីធ្វើ​សកម្មភាព លួច​យក​ម៉ូតូ របស់​ជនរងគ្រោះ

41

 

​ខេត្តបាត់ដំបង​៖ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់ ពី​ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏ដូចជា លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង មានការ​សម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២១ វេលា​ម៉ោង ២២:២៥​នាទី នៅ​ចំណុច​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី លួច ( យក​ម៉ូតូ ) ០១ ករណី នឹង​បានធ្វើការ​នាំខ្លួន​ជនសង្ស័យ ចំនួន ០២ នាក់ ។​

ជនសង្ស័យ ចំនួន ០២ នាក់ ឈ្មោះ រិ​ទ្ធ រ៉ា​ម៉ន ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ ភូមិ​ចម្លងរ​ម៊ាំ​ង​ក្រោម ឃុំ​អូរ​សំរិល ស្រុ​ម​សំឡូត ខេត្តបាត់ដំបង និង ឈ្មោះ ឡាយ សំណាង ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

ជនសង្ស័យ​ទាំង ០២ នាក់​ខាងលើ បាន​ឆ្លើយ​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច ថា ៖ នៅ​ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២១ វេលា​ម៉ោង ២១:៣៨​នាទី ខ្លួន​បានធ្វើ​សកម្មភាព លួច យក​ម៉ូតូ របស់​ជនរងគ្រោះ ឈ្មោះ នង ពុ​ទ្ធី ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ អូរ​តា​គាំ​៣ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ ក្រោយពី​ធ្វើ​សកម្មភាព​បាន​រយៈពេល មួយ​ម៉ោង​ទើប​សមត្ថកិច្ច​ធ្វើការ​នាំខ្លួន​មកកាន់​ស្នងការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ ។

​វត្ថុតាង​ដកហូត​រួមមាន ៖ – ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ZOOMER X ពណ៌ ខ្មៅ ទឹកក្រូច ស៊េរី​ឆ្នាំ ២០១៧ ពាក់​ស្លាក​លេខ​បាត់ដំបង 1AJ 2149 ( ជា​របស់​ជនរងគ្រោះ )​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង