ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី​២១ ខែមីនា​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​ចំនួន ៧៣​នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ១៧​នាក់​

43

 

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា រហូតដល់​ម៉ោង ១០​និង​០០ ព្រឹក ថ្ងៃទី ២២ មីនា ២០២១ យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៧៣​នាក់ (​ឆ្លង​សហគមន៍ ៧១​នាក់ និង នាំចូល ២​នាក់​) និង​មាន​ជាសះស្បើយ ១៧​នាក់ ។

​ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វីដ​-១៩​សរុប​កើន ១៧៥៣​នាក់ ចំនួន​សំរាក​ពេទ្យ ៧៨១​នាក់ និង​ចំនួន​ជាសះស្បើយ​សរុប​កើន ៩៦៧​នាក់ និង សរុប​ស្លាប់ ៣​នាក់ ។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេស​យើង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍​ហើយ និង​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។
​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។​៕

អត្ថបទដែលជាប់ទាក់ទង