ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទុ​ស្ស​ប្រព័ន្ធ​បណ្តាញ​ខ្សែភ្លើង បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ នៅក្នុង​ខុន​ដូ​មួយ​

54

 

​ភ្នំពេញ ៖ ទុ​ស្ស​ប្រព័ន្ធ​បណ្តាញ​ខ្សែភ្លើង បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​។​
​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​មុខ​ខុន​ដូ​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​លេខ​១៩៩​កែង​នឹង​ផ្លូវ​៤៣០ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​មាន​ផ្កាភ្លើង​ផ្ទុះ​ចេញពី​ក្នុង​ប្រអប់​ប្រព័ន្ធ​ភ្លើង​របស់​អគ្គីសនី​កម្ពុជា បណ្តាល​ឲ្យ​ចេញ​ជា​អណ្តាតភ្លើង​និង​មាន​ផ្សែង​ខ្មួលខ្មាញ់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​និង​អ្នកដំណើរ​ដែល​ឆ្លងកាត់​ទីនោះ ភ្លាមៗ​នោះដែរ ក៏មាន​បងប្អូន​ប្រជាពលរដ្ឋ​បាននាំគ្នា​ជួយ​យក​បំពង់​បាញ់​ពន្លត់​អគ្គិភ័យ បាញ់​ទប់ស្កាត់​ជាច្រើន​បំពង់​នៅតែ​មិន​រលត់ ទើប​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ជួយ​បាញ់​ទឹក​ទប់ស្កាត់​ឲ្យ​រលត់​ជា​ស្ថាពរ​ទៅវិញ​នៅវេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ដដែល​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អគ្គិភ័យ​ដែល​ឆាបឆេះ​បង្គោល​ភ្លើង​ខាងលើនេះ មិនបាន​បណ្តាល​ឲ្យ​មាន​នរណាម្នាក់​រងរបួស​នោះទេ គ្រាន់តែ​ខូចខាត​បណ្តាញ​ខ្សែភ្លើង​អស់​មួយចំនួន​តែប៉ុណ្ណោះ​៕

អត្ថបទដែលជាប់ទាក់ទង