ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ មនុស្ស​៧​ប្រភេទ​ដែល​គួរ​នៅក្បែរ​

122

ភ្នំពេញ​៖​ទោះបី​ខ្ញុំ​មិន​ធ្លាប់​បួស​រៀន​ក៏​ពិតមែនតែ​ខ្ញុំ​ជាម​នុស្ស​ដែល​និយម​ចូលចិត្ត​ទៅ​វត្ត​សន្សំ​បុណ្យ​មួយរូប​ដែរ​ហើយ​ធម៌​អា​ថ៍​ក៏​មិនជា​ល្ងង់​មិនដឹង​១០​ដឹង​២០​ដែរ ។​
តាមពិត​ចូល​វត្ត​ក៏​កើន​ត​ម្រេះ​ដែល​ឲ្យ​តែ​តើ​ង​ឧស្សាហ៍​ស្ដាប់​ឧិ​វាទ​ល្អៗ​របស់​ព្រះសង្ឃ ។​នៅក្នុង​ធម៌​ព្រះពុទ្ធ​ព្រះអង្គ​មាន​ឧិ​វាទ​ថា​
​មនុស្ស​ចំនួន​៧​ប្រភេទ​ដែល​យើង​គួរ​សេពគប់ ឬ នៅក្បែរ ។​ទី​១៖​គឺ​ប្រភេទ​មនុស្ស​ដែល​គិត​វិជ្ជមាន ទី​២៖​មនុស្ស​ដែលមាន​ចិត្ត​ទូលាយ ទី​៣៖
​មនុស្ស​ដែលមាន​គោលដៅ ។​ទី​៤៖​មនុស្ស​ដែល​ពូកែ​លើកទឹកចិត្ត ទី​៥៖​មនុស្ស​ដែល​ចេះដឹង​គុណ ទី​៦៖​មនុស្ស​ដែលមាន​សេចក្ដី​មេត្តា និង​
​ទី​៧៖​មនុស្ស​ដែល​ចូលចិត្ត​ចែករំលែក ។​

សម្រាប់​មេដឹកនាំ​ប្រទេស​ក៏​យើង​ត្រូវតែ​ពិនិត្យមើល​តើ​គួរ​បោះឆ្នោត​ឲ្យ​នរណា​ដែលមាន​ចំណុច​ទាំង​៧​ខាងលើនេះ​។​បើ​គិត​ឃើញតែ​អវិជ្ជមាន​អ្នកនោះ​ច្បាស់​ជា​មិន​ហ៊ាន​សម្រេចចិត្ត​ទៅលើ​អ្វីមួយ​ច្បាស់លាស់​នោះទេ​គេ​ច្បាស់​ជា​ធ្វើ​អ្វី​ច្បោលៗ​តាមតែ​ពួក​អ្នក​អែបអប​តែ​
​ប៉ុណ្ណោះ ។​

បើជា​មនុស្ស​មានចិត្ត​មិន​ទូលាយ​ទេនោះ​គែ​ជាម​នុស្ស​ផ្ដាច់ការ​ហើយ​គឺ​ធ្វើ​អ្វី​តាមតែ​ការ​នឹង​ឃើញ​របស់ខ្លួន​ដោយ​មិន​ទទួលយក​គំ​
​និ​តរបស់​អ្នកដទៃ ។​បើ​ចិត្ត​មិន​ទូលាយ​ហើយ​នោះគេ​នឹងធ្វើ​អ្វីៗ​ដោយ​គ្មាន​គោលដៅ​ច្បាស់លាស់ ដោយ​មិនចេះ​លើកទឹកចិត្ត​ដល់​អ្នក​ដែល​
​ធ្វើការ​ងារ​ល្អ មិនចេះ​ដឹងគុណ​អ្នក​ដែល​ជួយ​ខ្លួន ខ្វះ​ការ​មេត្តា និង​កំណាញ់​ស្វិត​ដោយ​គ្មាន​ការចែករំលែក​អ្វី​ទាំងអស់ ៕​

អត្ថបទដែលជាប់ទាក់ទង