វេជ្ជបណ្ឌិតជំនាញជំងឺកុមារម្នាក់ទៀ តអាយុ៧៥ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩
ភ្នំពេញ៖ អ្នកជំងឺវ័យ៧៥ឆ្នាំម្នាក់ទៀតដែលជាវេជ្ជបណ្ឌិតជំនាញជំងឺកុមារដែលបានចុលនិវត្តន៍បានស្លាប់បាត់បង់ជីវិតនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះដោយសារជំងឺកូវីដ១៩ ។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសិខាភិបាលបានប្រាប់ឲ្យដឹងថាអ្នកជំងឺដែលស្លាប់នោះមានឈ្មោះស្ដើង ជាភេទ ប្រុសអាយុ៧៥ឆ្នាំមានអាសយដ្ឋាននៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត កាលពីព្រឹកថ្ងែ២១ខែមីនាឆ្នាំ២០២១កក្នុងសភាពហត់ខ្លាំងហើយបានតេស្តរកឃើញអ្នកជំងឺមានវិជ្ជមានកូវីដ១៩កាលពីវេលាម៉ោង៩យប់ថ្ងៃទី២១មីនាដដែល។
លោកជំទាវបានបន្តថាអ្នកជំងឺមានអាការៈហត់ និង ពិបាកដកដង្ហើមវិវត្តរហ័សរយះ៣ទៅ៤ថ្ងែហើយមានជំងឺប្រចាំកាយលើសឈាម។ ជាងនេះទៀតអ្នកជំងឺមានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាងនិងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយដង្ហើម។
លោកជំទាវបានបន្ថែមថាអ្នកជំងឺបានស្លាប់នៅថ្ងែ២២ខែមីនាឆ្នា២០២១វេលាម៉ោង៨ព្រឹក ដោយជំងឺកូវីដ១៩វាយលុកសួតធ្ងន់ធ្ងរខ្លាំងនិងរលាកសួតសងខាំងធ្ងន់ធ្ងរខ្លាំង។
សូមបញ្ជាក់ថា រហូតដល់មកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ហើយបានស្លាប់បាត់បង់ជីវិត បូករួមទាំងអ្នកជំងឺ ដែលស្លាប់នាព្រឹកនេះផង។
ក្នុងនោះទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ទី២៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំជាភរិយា តាមរាចំរៀងលោក ហួរ ឡាវីបានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១និងទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១៕